Wednesday, November 28, 2012

ICJ នឹងបើកសវនាការ នៅខែមេសា ឆ្នាំ២០១៣​ ក្រោមបណ្តឹងកម្ពុជា



 ICJ នឹងបើកសវនាការ នៅខែមេសា ឆ្នាំ២០១៣​ ក្រោម​បណ្តឹងកម្ពុជា

 រយៈពេលជាងមួយឆ្នាំមកហើយ ដែលភាគីកម្ពុជា បានប្តឹងទៅតុលាការយុត្តធម៌​អន្តរជាតិ​ទីក្រុងឡាអេ សុំឲ្យតុលាការនេះបកស្រាយសាលក្រមឆ្នាំ១៩៦២ ហើយសវនាការនឹងត្រូវធ្វើ ឡើងអំឡុងខែមេសា ឆ្នាំ២០១៣ខាង។
មន្រ្តីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រាសាទព្រះវិហារ ឯកឧត្តមជុច ភឿនបានប្រាប់ក្រុមអ្នក​កាសែត​​ថា សវនាការស្តីពីការបកស្រាយសាលក្រមឆ្នាំ១៩៦២ ដែលតម្រូវឲ្យភាគីថៃ ប្រគល់​បេតិក​ភណ្ឌ និង ដីក្នុងតំបន់ក្បែរប្រាសាទព្រះវិហារមួយចំនួនមកឲ្យកម្ពុជាវិញនោះ នឹងត្រូវធ្វើ​ឡើង នៅ​អំឡុង​ខែមេសា ឆ្នាំ ២០១៣ខាងមុខ ហើយកម្ពុជា មានមេធាវីការពារក្តី​នេះ ជាជន​ជាតិបរទេសចំនួនបីនាក់ផងដែរ ក្នុងនោះ មានជនជាតិបារាំងមួយរូប  ជនជាតិអង់គ្លេស​មួយ​រូប  និង ជនជាតិ​អាមេរិចមួយរូប។
ឯកឧត្តមបន្តថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១២នេះ មេធាវីជនបរទេសទាំងបីរូបនេះ បាន ធ្វើដំណើររួមជាមួយប្រតិភូកម្ពុជា ជាច្រើនរូប ទៅកាន់តំបន់ជម្លោះ ក្បែរប្រសាទព្រះវិហារ និង ប្រសាទព្រះវិហារ ដើម្បីពិនិត្យមើល និងស្វែងយល់ស្ថានភាពជាក់ស្តែង ដូចជាតំបន់អេ ប៊ី ស៊ី និងឌី ដែលតុលាការបានសម្រេចតាមសំណើរបស់កម្ពុជា សុំឲ្យធ្វើការបកស្រាយនោះ។
ឯកឧត្តមបញ្ជាក់ថា ក្រៅពីតំបន់ទាំងបួនខាង លើក្រុមមេធាវី ក៏នឹងទៅពិនិត្យទីតាំង ដែល កង​ទ័ព នៃភាគីទាំងពីរបានប្រយុទ្ធគ្នា ដូចជា វាលឥន្រ្ទី ភ្នំទ្រព្យ ចំណុច៤.៦គីឡូម៉ែត្រ ការ៉េ កន្លែង​ដែលថ្មប្រាសាទ ទទួលរងនូវការបាញ់ប្រហារដោយគ្រាប់កាំភ្លើងពីភាគីថៃ និង តំបន់ គ្មានកង​ទ័ពបណ្តោះអាសន្ន ដែលភាគីទាំងពីរ បានសម្រេចដកកងទ័ពរួមគ្នា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ផងដែរ។
គួររំលឹកថា កាលពីខែឧសភា ឆ្នាំ២០១១ ក្រោយពីការប្រយុទ្ធគ្នារយៈពេលជាងបីឆ្នាំ នៅតំបន់​ក្បែរប្រាសាទ និងប្រាសាទព្រះវិហារ ធ្វើឲ្យថ្មីប្រាសាទមួយចំនួនខូចខាតយ៉ាងដំណំ កម្ពុជា បានដាក់ពាក្យបណ្តឹងទៅតុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុងឡាអេ ឲ្យតុលាការនេះធ្វើការបក ស្រាយឡើងវិញ នូវសាលក្រមដែលតុលាការនេះ បានកាត់ឲ្យភាគីកម្ពុជា ឈ្នះក្តីលើភាគីថៃ កាលពីថ្ងៃទី ១៥ មិថុនា ឆ្នាំ១៩៦២ និងនៅខែកក្កដា ឆ្នាំ២០១១ ដែល តុលាការនេះ បាន​ចេញ​សាលដីកា បង្គាប់ឲ្យភាគីទាំងពីរ កម្ពុជា ថៃ ដកកងទ័ព ចេញពីតំបន់មានជម្លោះ និង​ចាត់ទុក​ថាជា​តំបន់ គ្មាន​កងទ័ពបណ្តោះអាសន្ន លើទំហំផ្ទៃជាង១៧គីឡូម៉ែត្រក្រឡា ។

No comments:

Post a Comment