Wednesday, November 28, 2012

កម្ពុជា សុំទៅសិក្សាផ្នែកកងទ័ពនៅប្រទេសចិន



កម្ពុជា សុំទៅសិក្សាផ្នែកកងទ័ពនៅប្រទេសចិន
 
ដើម្បីពង្រឹងសក្តានុពលវិស័យយោធា កម្ពុជាបានស្នើឲ្យភាគីចិន ផ្តល់ឱកាសដល់ទ័ពវ័យក្មេងកម្ពុជា បន្ថែមទៀត ដើម្បី​បង្កើនជំនាញ និងអភិវឌ្ឍសមត្ថភាព​កងទ័ពឲ្យបានកាន់តែរឹងមាំ។
 
ថ្លែងបើកបវេសនកាលសិក្សាភាសាចិន នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០​ កាលពីពេលថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ  សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានស្នើឲ្យអនុពន្ធ័យោធា​ចិន ជួយបង្ករ​ឱកាស ធ្វើយ៉ាងណាឲ្យ​កងទ័ពកម្ពុជា​បានទៅសិក្សា​ពីចំណេះដឹងផ្សេងៗ ​ឲ្យបានច្រើន​ពីប្រ​ទេសចិន​បន្ថែម​ទៀត។

ឯកឧត្តម បន្តថា ការផ្តល់ឱកាសនេះ ជាកត្តាចាំបាច់បំផុត  ដើម្បីផលិតធនធានមនុស្សផ្នែកយោធា និង​ដើម្បី​ប្រែក្លាយ​យោធា​កម្ពុជា ឲ្យទៅជាយោធាដ៏មានសក្តានុពល អាចប្រើប្រាស់ នូវយុទ្ធោបករណ៍​ទំនើបនានាបាន​។ ឯកឧត្តមសង្ឃឹមថា សិក្ខាកាម ដែលជាកងទ័ពវ័យក្មេង និងកងទ័ពបន្តវេន​របស់​កម្ពុជា នឹងក្លាយជាធនធានមនុស្ស​អាចប្រើប្រាស់ភាសាចិន​បានក្នុងពេលដ៏ខ្លីខាងមុខនេះ ​បន្ទាប់ពី​ទទួល​បានចំណេះដឹងនេះទៅ ។

លោកបណ្ឌិតជា មុន្នីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា​បានឲ្យដឹងថា៖ ​វិទ្យាស្ថាន​ខុង​ជឺនៃរាជបណ្ឌិតសភាកម្ពុជា បានសហការបើកថ្នាក់ភាសាចិន នៅតាមបណ្តាខេត្ត និងស្ថាប័ន អង្គ​ភាព​នានា ជាច្រើនកន្លែង ហើយថ្នាក់រៀនភាសាចិននៅ​បញ្ជាការដ្ឋានកងពល​តូចលេខ៧០នេះ ជា​សាខាទី៤ ក្នុង​ចំណោមសាខាទាំង៨ នៅទូទំាង​ប្រទេស ដែល​បើកសម្ពោធ​ កាលពីថ្ងៃទី២៨ខែមីនា ឆ្នាំ២០១១​កន្លង​ទៅ

No comments:

Post a Comment