Wednesday, November 28, 2012

១០ខែ២០១២នេះ ភ្នំពេញមានអគ្គីភ័យកើតឡើង ៦៣ករណី



១០ខែ២០១២នេះ ភ្នំពេញមានអគ្គីភ័យកើតឡើង ៦៣ករណី
នៅរាជធានីភ្នំពេញគ្រាន់តែ១០ខែក្នុងឆ្នាំ២០១២នេះ គ្រោះមហន្តរាយបង្កដោយអគ្គិភ័យ​បានសម្លាប់​មនុស្សម្នាក់​ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ​៦៥លាន​ដុល្លារ សហរដ្ឋអាមេរិច។

ថ្លែងក្នុងពិធីប្រគល់ និងទទួលអំណោយរថយន្តអគ្គីភ័យ ដែលផ្តល់ដោយក្លឹបសន្តិភាព​អន្តរជាតិ​ជប៉ុន​​ ជូន​ កាក​បាទក្រហកកម្ពុជា នារសៀលថ្ងៃទី២៥តុលា ឯកឧត្តម ប៉ា ​សុជាតិវង្ស ប្រធានសាខាកាក​បាទក្រ​ហម​រាជ​ធានីភ្នំពេញ មានប្រសាសន៍ថា៖ បញ្ហាអគ្គិភ័យនៅរាជាធានីភ្នំពេញ​បាន និង​​កំ​ពុងក្លាយជាគ្រោះ​ម​ហន្ត​​រាយ​មួយ​ដ៏គួរឲ្យកត់​សម្គាល់។ ជាក់ស្តែងរយៈពេលតែ១០ខែ ឆ្នាំ២០១២នេះ​ រាជធានីភ្នំពេញ ​មានអគ្គី​​ភ័យ​កើត​ឡើងចំនួន​៦៣​ករណី​​ បំផ្លាញលំនៅដ្ឋានជាច្រើនខ្នង ធ្វើឲ្យបាត់បង់ជីវិតមនុស្ស​ម្នាក់ បង្កការប៉ះ​​ពាល់​ដល់​ជន​រង​គ្រោះរាប់រយគ្រួសារ និងធ្វើឲ្យអន្តរាយទ្រព្យសម្បត្តិប្រជាពលរដ្ឋ គិតជាទឹក​ប្រាក់​​ប្រមាណ​​ជាង​៦៥​លាន​ដុល្លារសហរដ្ឋអាមេរិក។​

ឯកឧត្តម បន្តថា មូលហេតុ ដែលបង្ករឲ្យមានគ្រោះអគ្គិភ័យនេះ​ គឺកើតចេញពី​កត្តា​ជាច្រើន ដូច​ជា​កាសាង​សង់​សំណង់​មិនទាន់បាន​រៀបរយ.​ការតបណ្តាញ​​អគ្គិសនីមិនបានសមស្របតាម​លក្ខ​ណៈ​​​បច្ចេក​ទេស ការ​ យល់​​ដឹងពីវប្បធម៌ នៃការរស់នៅបែបសហគមន៍នៅមានកំរឹត និងការទ្វេសប្រហែស​របស់​អ្នករស់នៅ លើ​ ​ការ​ប្រើប្រាស់ឧបករណ៍ឆាបឆេះ មានហ្គាស ប្រេងសាំង ការអុចទៀបធូប មិនបានប្រុង​ប្រ​យត្ន័​ជាដើម។

លោកវរៈសេនីយ៍ទោ នេត ​​វត្ថា ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន​នគរ​បាលរាជធានីភ្នំពេញ មានប្រសាសន៍ថា សព្វថ្ងៃ​ អង្គ​ភាពរបស់លោក មានរថយន្តពន្លត់អគ្គិភ័យចំនួន​៤៥​គ្រឿង​​បូកទាំងជំនួយតាមរយៈកាកបាទក្រហម បន្ថែមនៅថ្ងៃនេះ​មួយគ្រឿងទៀត។​ លោកបន្តថា ឆ្នាំ​នេះ​គ្រោះ​​អគ្គិភ័យ​ បានបង្កមហន្តរាយខ្លាំងជាងឆ្នាំទៅ

លោកជំទាវ អាន្នី សុខអាន អនុប្រធានទី១កាកបាទក្រហមកម្ពុជា បានថ្លែងអំណគុណចំពោះ​ក្លឹបសន្តិ​ភាព​អន្តរជាតិជប៉ុន ដែលបានផ្តល់នូវជំនួយលើវិស័យមនុស្សធម៌ ជាពិសេស​ពេល​នេះ​បាន​ផ្តល់​រថយន្ត​ពន្លត់​អគ្គិ​ភ័យមួយគ្រៀងបន្ថែមទៀតដល់កាកបាទក្រហមកម្ពុជា ហើយលោកជំទាវសូមផ្ទេរ​រថយន្ត​នេះ​​ ឲ្យទៅអង្គ​ភាព​ការិយាល័យ​នគរបាលបង្ការនិងពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាននគរបាល​រាជធានីភ្នំ​ពេញ​ដើម្បីយកទៅ​បំពេញ​បេសកកម្មបំរើឲ្យវិស័យមនុស្សធម៌ជូនប្រជាពលរដ្ឋវិញ។

No comments:

Post a Comment