Wednesday, November 28, 2012

កម្ពុជាគ្រោងប្រារព្ធខួបលើកទី២០



កម្ពុជាគ្រោងប្រារព្ធខួបលើកទី២០

 ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល បានអះអាងថា កម្ពុជាគ្រោងបារព្ធខួបលើកទី២០ នៃថ្ងៃបង្កើតគណកម្មាធិការសម្របសម្រួលអន្តរជាតិ សំរាប់ការជួសជុល និងអភិរក្ស ប្រាសាទអង្គរវត្ត ហៅកាត់ថា (ICC  អង្គរ) នៅចុងឆ្នាំនេះ។

ថ្លែងក្នុងជំនួប​ជាមួយ​ឯកអគ្គរាជទូតជប៉ុន ឯកអគ្គរដ្ឋទូត​បារាំង និងប្រធានអង្គការយូនីស្កូរ ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០១២ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម សុខ អាន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តី​ទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថា ការ​ប្រារព្ធ​ខួបលើកទី២០ឆ្នាំ ដែលគ្រោងធ្វើនៅដំណាច់ឆ្នាំនេះ កំពុងស្ថិតក្នុងការពិចារណា ថាតើត្រូវ​ប្រារព្ធនៅចុងខែវិច្ឆិកា ឬដើមខែធ្នូ។ ការមិនទាន់ច្បាស់លាស់ការបរិច្ឆេទនេះ ដោយសារ កម្ពុជា មានកម្មវិធី ប្រណាំងរថយន្ត នៅទឹកដីអង្គរ ខេត្តសៀមរាប ស្តីពីទំនាក់ទំនង​ឥណ្ឌា និង ចិន

ឯកឧត្តមបណ្ឌិត្យសភាចារ្យបន្តថា ការប្រារព្ធពិធីគម្រប់ខួបនេះ ពិតជាមានសារសំខាន់​ណាស់ ព្រោះទាំងភាគីកម្ពុជា និងប្រទេសផ្តល់ជំនួយសុទ្ធតែបានជួយដល់ ICC Angkor ក្នុងការអភិរក្ស លើផ្នែកបតិកភ័ណ្ឌជាតិ និងអន្តរជាតិ ដែលប្រាសាទ​អង្គរវត្តកម្ពុជា បាន​ចុះបញ្ជីជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោក កាលឆ្នាំ១៩៩២ ហើយនៅក្នុងឆ្នាំ២០១៣ខាងមុខ ​កម្ពុជា នឹង​ធ្វើជាម្ចាស់​ផ្ទះ នៃកិច្ចប្រជុំ គណកម្មាធិការបេតិកភ័ណ្ឌពិភពលោកផងដែរ

ឯកឧត្តម ម៉ាសាហ្វ៊ីមី គុរ៉ុគី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានប្រសាសន៍ថា ជប៉ុន សូមស្វាគមន៍ និងគាំទ្រ​ចំពោះ​ការប្រារព្ធខួបលើកទី២០ នៃថ្ងៃបង្កើតICC Angkorនេះ ហើយឯកឧត្តមបានស្នើឲ្យមានការរៀបចំសម្តែង​​ជាសិល្បៈ ដែលមានលក្ខណៈទ្រង់ទ្រាយ​ធំទៀត​ផង       

No comments:

Post a Comment