Wednesday, November 28, 2012

វិបត្តិរាជវង្ស នៅកម្ពុជា



វិបត្តិរាជវង្ស នៅកម្ពុជា
តាមការសិក្សាមួយចំនួនបង្ហាញថា ចាប់តាំងពីការដួលរលំ ចក្រ​​ភពអង្គរ ឬអាច និយាយបានថា ក្រោយពីការលួចធ្វើ​ឃាត​​ព្រះបាទសីហនុរាជ ដោយនាយត្រសក់ផ្អែម ជា​កសិករ​ម្ចាស់​ចម្ការត្រសក់ស្រូវ ឬដែលអ្នកប្រវត្តិសាស្រ្ត​មួយ​ចំនួន​មិន​ទាន់​គាំទ្រនៅឡើយទៅ លើរឿងព្រេងខ្មែរ ថាតាត្រសក់ផ្អែមជា​មនុស្ស​មានបុណ្យនោះ កម្ពុជាក៏ចាប់​ទទួល​រងនូវការ កេង ប្រវញ្ច​ទាំង​ផ្នែកនយោបាយ និង ស្បៀងអាហារ។
វាដូចជាការសងសឹកផងដែររវាងសៀមនិងខ្មែរ ដែលតាំងតែពី ដូនតាខ្មែរមុនសម័យ​អង្គរ​មក សៀមគ្រាន់តែជាចោរសមុទ្រ ដែលហូរធ្លាក់ពីប៉ែកខាងត្បូងនៃប្រទេសចិន ហើយ​​ត្រូវបាន​មហាអាណាចក្រខ្មែរចាប់យកមកឲ្យធ្វើជាកម្មករ ឬជាខ្ញុំបម្រើ បានធ្វើ​ការងើប​ឡើងការតស៊ូ និង ឆ្លៀតពេលខ្មែកំពុងមានវិបត្តិនយោបាយផ្ទៃក្នុង នៃការដណ្តើមរាជគ្នា ក៏វាយយក​ដែន​ដី នគរគោកធ្លក​តែម្តង។
អំពីវិបត្តិរាជបល្ល័ង្គនេះ បានបន្តរហូត មិនឈប់ឈរគ្រប់សម័យកាលទាំងអស់ ធ្វើឲ្យ​សត្រូវ​របស់ខ្មែរទាំងអស់មានឧិកាសក្នុងការប្រើល្បិចកលនានា ដើម្បីតែញុះញុងឲ្យខ្មែរ​កាន់តែ អាស្រូវ ជាមួយគ្នាថែមទៀត។
ពុំមានឯកសារច្បាស់លាស់ណាមួយ ដែលអះអាងដោយចំពោះថា រៀងរាល់វិបត្តិ​នយោបាយ ឬ វិបត្តិរាជបល្ល័ង្គកើតឡើងម្តងៗ តើប្រជារាស្រ្ត ទទួលរងនូវទុក្ខ​លំបាក​ប៉ុណ្ណាទេ។ គេអាច ដឹងត្រឹមតែ នឹងកើតមាននូវការកែនទ័ព ដើម្បីច្បាំងគ្នារវាងខ្មែរ ដែល​ជាសែរាជវង្សគ្នាឯង ហើយនៅពេលកងទ៏ពខាងណាចាញ់ប្រជានុរាស្រ្ត​ទាំង​ឡាយ ត្រូវ​រត់តាមការពារ និងហែរហម​ស្តេចដែរ ទោះបីប្រហែលពេលខ្លះប្រជា​នុរាស្រ្តទាំងនោះ មិនទាំងមានយានជំនីះ​សម្រាប់​ធ្វើដំណើរ ដូចព្រះរាជា ដែលតែង​តែមានដំរី ឬសេះជា​យានផងទេ ។
កត្តាទាំងនេះ គឺប្រហែលទំនងមកពីមិនថាតែខ្មែរយើងនោះទេ នា​សម័យ​បុព្វកាល​នោះ គឹពឹងផ្អែកទៅលើការដឹកនាំប្រទេស​ដោយ​ព្រះ​រាជា និង វាជាប្រពៃណីផងដែរ ដែលប្រ ជាជនខ្មែរមួយភាគ​ធំជឿ​ជាក់ថា នគរដែលគ្មានស្តេចវានឹងមិននាំឲ្យមានសេច​ក្តីស្រ​ណុក សុខ​សប្បាយដល់ប្រជាពលរដ្ឋ​នោះទេ។វាប្រៀបបាន​ទៅ​នឹងពស់ដែល​មានតែ​ខ្លួន តែអត់ក្បាល​ដូច្នោះដែរ។ប្រជាពល​រដ្ឋ​ខ្មែរ មានសន្តាន​ចិត្តគោរព និងស្រលាញ់ព្រះមហាក្សត្រ ដែល​ពេល​ខ្លះស្រលាញ់​ជាងទឹកដី និង ជីវិតខ្លួនទៅទៀត។
ការដណ្តើមរាជ ជួនកាលកើតចេញពីសែរាជវង្សខ្លួនឯង និង ជួនកាលកើតចេញពី​រាស្រ្ត ឬជា​មេ​ទ័ពក្តី ជាតិខ្មែរមិនដែលស្រាកស្រាន្តនឹងការធ្វើសឹកសង្រ្គាមនោះ​ទេ។ទឹកភ្នែក​និង​ការ​ សប្បាយ​គឺ​នៅលាយឡំគ្នា ។ ជួនកាលកើតឡើងដោយមានការ​ញុះញុង​ពីបរ​ទេស​មួយចំនួន ដែលចង់បានផលចំណេញពីខ្មែរ ដែលចង់ឲ្យខ្មែរបែក​បាក់ និង ចង់ឲ្យ​ខ្មែររលាយសាប​សូន្យ​ពីភពផែនដីនេះ មានបន្តរហូតមិនដាច់សោះ​ឡើយ ទោះបីមកដល់សម័យអានាព្យាបាល​បារាំងនោះហើយក្តី។
សម្តេចញរះនរោត្តម ក៏ត្រូវព្រះបាទស៊ីវត្ថា ប៉ុនប៉ងទម្លាក់ពី​រាជ​​បល្ល័ង្គដែរ ក្រោយ​ពីព្រះ​អង្គ​ឡើងសោយរាជ្របន្តពីព្រះ​បីតា​ព្រះ​អង្គ គឺព្រះបាទកំពូលកវីអង្គឌួង បន្ទាប់ពីព្រះបាទ​អង្គឌួង​សោយ​ទីវង្គតទៅនាឆ្នាំ១៨៦០
ការញុំាញីដោយរាស្រ្ត និង រាជវង្សគ្នាឯងផង ត្រូវបានបញ្ចប់​ក្រោយពីការសោយទីវង្គត របស់​ព្រះ​មហាក្សត្រព្រះបាទ​នរោត្តម ហើយ ជំនួសមកវិញដោយព្រះបាទស៊ី សុវត្ថិ និង ព្រះបាទ ស៊ី សុវត្ថិមុននីវង្ស ដែលជាព្រះបិតា និងបុត្រ។​ព្រះ​បាទ ស៊ី សុវត្ថិ និង ព្រះបាទ ស៊ី សុវត្ថិមុនីវង្ស តាមឯកសារ​ប្រ​វត្តិ​​សាស្រ្ត​មួយ​ចំនួន បានពណ៌នាថា ព្រះអង្គ ទាំងពីរ​ព្រះអង្គ មិនសូវគិតគូរ​យក​ព្រះទ័យទុកដាក់ចំ​ពោះកូនចៅប្រ​ជារាស្រ្ត​ប៉ុន្មាន​ទេ។​ភាគ ច្រើននៃពេលវេលារបស់​ព្រះ​អង្គ ព្រះអង្គពុំ​បានធ្វើការជំទាស់អ្វីទាល់តែសោះ អំពី​ការ គាបសង្កត់របស់អា​ណា​និគម​បារាំង​មក​លើរាស្រ្ត​ខ្មែរខ្លួនឯង។ព្រះចំណាយពេល​ ដ៏ច្រើន តែទៅលើការញៀនអាភៀន និង គិតអំពី​ស្រីរបាំ ដែល​ជាស្នំរបស់ព្រះអង្គ​ដ៏សន្ធឹក​សន្ធាប់។

ប៉ុន្តែ ទោះបីជាយ៉ាងណា ក៏រវាងការរស់នៅ ដោយ​មាន​ព្រះ មហាក្សត្រ និង គ្មាន​វាអាចត្រូវដូចជា​ការ​​គិត​របស់ប្រជាពល រដ្ឋមួយចំនួនដែរ។
ចំណេរកាលតមកទៀត បន្ទាប់ពីព្រះបាទ សែ ស៊ីសុវត្ថិ​ទាំង ពីរព្រះអង្គ បានសោយទីវង្គតទៅ បារាំងក៏សាក​ល្បង​យក សែនរោត្តមមកឲ្យសោយរាជម្តង គឺសម្តេច ព្រះនរោត្តម​​សីហនុ ដែល​កាលណោះព្រះអង្គទើបតែមានព្រះជន្ម១៨ ព្រះវស្សា​នៅ​ឡើយ ហើយដោយពួកបារាំងគិត និង​យល់ថា ព្រះមានព្រះក្មេង នឹងមិនពិបាក​ក្នុងការ​គ្រប់គ្រង​ព្រះ​អង្គនោះទេ។ប៉ុន្តែ ផ្ទុយទៅ​វិញ​ព្រះ បានធ្វើឲ្យបារាំងមានការ​ខកចិត្ត គឺព្រះអង្គតែងតែប្រឆាំង នូវរាល់គំនិតកេងប្រវញ្ច ជិះជាន់របស់​បារាំង​មក​លើកម្ពុជា ជាពិសេសចំពោះ​រាស្រ្តស្លូត្រង់តែម្តង។ព្រះអង្គបានទាម​តារមកវិញ នូវ​សមិទ្ធ​ផលជាច្រើន ក្នុងនោះការ មិនព្រមប្រើអក្សរជាភាសាឡាតាំង គឺរ៉ូមុំាង​ភាសា​ដូច​យួន និង មិនព្រម​ទទួលយកការ ចូលឆ្នាំ​រួមគ្នាជាមួយនឹងឆ្នាំសកល ដែលតាម​ប្រពៃណីខ្មរតាំងពីបុរមបុរាណ ត្រូវធ្វើ​ឡើង នៅខែចែត្រ ត្រូវនឹងខែមេសាជា​រៀង​រាល់ឆ្នាំ។
ប៉ុន្តែ ប្រហែលដោយការទតមិនបានគ្រប់ជ្រុងជ្រោយ ឬដោយ​ការបំភ័ន្តព្រះភក្តិរបស់​មន្រ្តី​ក្រោម​ឧិវាទព្រះអង្គ ទើធ្វើឲ្យព្រះអង្គ មានវិបត្តិ ទាំងផ្នែកនយោបាយ និង សេដ្ឋកិច្ចព្រះអង្គ​ត្រូវធ្លាក់​ទៅ​ក្នុងវិថីមួយដ៏លំបាក ដែលប្រជារាស្រ្តមួយចំនួន​បាន​ប្តឹងព្រះ​អង្គអំពី  វត្តមាននៃ​កង​ទ័ពយួនខាងជើងដែលមកបោះទីតាំងនៅ​លើទឹក​ដីខ្មែរ។
តាមរបាយកាណ៍មួយចំនួនបានសរសេរថា ក្នុងគ្រានោះ ព្រះ​អង្គ​ពុំ​បានយកព្រះ​ទ័យ​​ទុក ដាក់ប៉ុន្មានទេ ព្រោះដោយ​សារព្រះ​អង្គ​បាន​​រាប់អានជិតស្និទ្ធជាមួយហូជីមិញ ដែល​ក្រោយមក គេនិ​យាយ​ថា បានសម្លាប់ខ្លួន ព្រោះតែខ្លាចទឹកដីកម្ពុជា​ក្រោម​ត្រូវ​បាន​មក កម្ពុជា​វិញ និងព្រះអង្គបានស្តីបន្ទោសមក​ប្រជា​រាស្រ្ត​ផង​ដែរ។
ការណ៍នេះ បានធ្វើឲ្យឧត្តមសេនីយ៍របស់សម្តេច គឺលោកសេ​នា​ប្រមុខលន់ នល់ និង ព្រះអង្គ​ម្ចាស់​សេរីមតៈមានការ​អាក់អន់​ចិត្ត ហើយ​ក្រោយមក បានធ្វើរដ្ឋប្រហារ តែតាម ដំណឹងមិនផ្លូវ​ការបាន​ឲ្យដឹងថា រដ្ឋប្រហារនេះ គឺធ្វើក្រោមគម្រោងរបស់សម្តេចផងដែរ ក្រោយពីសម្តេច​ទទួល​បរា​ជ័យ ក្នុងការចាញ់បោកហូជីមិញ ដែលសន្យាថា នៅពេល​វៀត​ណាមឈ្នះ​សង្រ្គាម​អាមេរិច វៀតណាមនឹងប្រគល់ទឹកដីកម្ពុជាក្រោមឲ្យមកកម្ពុជាវិញ តែទីបំផុត​ហូជី​មិញ បាន​សម្លាប់ខ្លួន។
មនុស្សមួយចំនួន ដែលដឹងហេតុការណ៍នេះ តែមិនព្រមបង្ហាញពីអត្តសញ្ញាណ បាន ឲ្យដឹងថា ក្រោយពីហូជីមិញស្លាប់ នៅថ្ងៃទី០៩ កញ្ញាឆ្នាំ១៩៦៩សម្តេចព្រះ​នរោត្តម​សីហនុ ក៏បានយាង​ទៅចូលរួម ក្នុងពិធីបុណ្យសពនោះដែរ តែមិនមែនក្នុងបំណងរំ​លែក​​ទុកនោះទេ គឺដើម្បីឲ្យ​ច្បាស់ថា តើសពនោះពិតជាហូជីមិញ មែនឬក៏មិន​មែន។ប្រសិន​បើរឿងនេះ ជារឿងពិត យើងពិតជាអាណិត និង ឈឺចាប់ជំនួស​ព្រះអង្គខ្លាំងណាស់ មិនគួរចាញ់បោកយួន​នោះទេ។​ដូច ដែលព្រះអង្គមាន​បន្ទូល​ទៅកាន់កូន​ចៅជនរួមជាតិ​ជាពិសេសសម្តេចហ៊ុន សែនថា យួន​ជា​សត្វក្រពើ ហើយ​ព្រះអង្គធ្លាប់​ជួយយួន​រហូត​អស់ទាំងរាជបល្ល័ង្គថែមទៀត។ បន្ទូលព្រះអង្គ ចង់ដាស់​ស្មារតីកូនខ្មែរ កុំឲ្យចាញ់​ល្បិច​កលយួន ឬបរទេជិតខាងទៀត។
ការកើតឡើងនៃរបខ្មែរក្រហម ក៏ត្រូវបានគេស្តី​បន្ទោ​សព្រះអង្គដែរថា ជាអ្នកធ្វើឲ្យ​មាន របប​វាល​ពិឃាដនេះ ព្រោះព្រះអង្គជាអ្នកអំពាវ​នាវឲ្យ​កូនខ្មែរ អ្នកស្នេហាជាតិ​រត់​ចូល​ព្រៃ ដើម្បី​តស៊ូប្រឆាំង​និងការឈ្លានពាន​របស់ចក្រ​ពត្តិអា​មេរិច។
បើយើងក្រឡេកមួយភ្លែតមក​ត្រឹមតែសម័យ​កាល​នៃរដ្ឋប្រ ហារ១៨មីនា ឆ្នាំ១៩៧០ មក​ដល់​ទស​វត្សរ៍​ឆ្នាំ១៩៩៣ ធ្វើឲ្យ យើងមើលឃើញ​ និង ឲ្យតម្លៃថា វាពិបាកនឹងរក​ភាព​រីក​ចម្រើន និង​ថ្លៃថ្នូរ។
ក្រោយពីមានការបោះឆ្នោតដោយសេរីពហុបក្ស នៅថ្ងៃ ​ទី២៦​ ខែឧសភា​ឆ្នាំ១៩៩៣ ដែលរៀបចំ​ ដោយអង្គការ​សហស​ប្រជា​ជាតិ​ហៅ​កាត់ថាអ៊ុនតាក់នៅកម្ពុជា និង ក្រោយពី​ការ​លើកគ្រង​រាជ្យ​ជាថ្មី​របស់សម្តេចព្រះ​បាទ​នរោត្តមសីហនុ ដែលការគ្រងរាជ្យ​របស់​ព្រះអង្គត្រូវ​បានគេ​ទម្លាក់កាល​ពីថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ១៩៧០ ហើយបើគិតពីរយៈពេល​មាន​ន័យ​​ថា រាជវង្សខ្មែរ ត្រូវ​បានរំលាយ​ចោល​​អស់រយៈពេលជិត៣០ឆ្នាំ ​ ហើយ​បើទោះ​បី​ជាមាន​ភាពរ​​កាំរ​កូស​បន្តិច​​បន្តួចផ្នែកនយោ​បាយ​កើត​ឡើងក្តី ក៏ជាព្រះ​រាជាណាកម្ពុជា អាច​ទទួល​ស្គាល់​​ថា មាន​សុខ​សន្តិភាពបង្គួរ ដែលអាច​ទទួល​យកបាន។
ប៉ុន្តែកាលណោះ ព្រះអង្គត្រូវបាន​គេផ្តល់​គោរម​ងារ​​​បន្ថែមឲ្យថា ព្រះបាទនរោត្តម​សីហនុ​វរ្ម័ន ដែល​ងារនេះត្រូវបានព្រះអង្គបដិសេដ និង​​លុប​ចោលវិញ ក្រោយពី​ព្រះអង្គ​មានព្រះ​បន្ទូលថា ព្រះអង្គមិនអាចទាន់ទទួលយកងារ​នេះ​បានទេ ព្រោះ​ព្រះអង្គពុំមែនជា​តំណរ​ពូជ​​ពង្សពីសែរាជ វាង្សព្រះបាទជ័យវរ្ម័នឡើយ គឺព្រះ​អង្គ​មានសែ​ត្រឹមតែព្រះបាទត្រ​សក់​ផ្អែម ដែលបើតាមឯក សារ ប្រវត្តិសាស្រ្តរបស់​មហា​បុរស​ខ្មែរ មើលទៅ​វាគ្រាន់តែជារឿង​ព្រេង​និទាន​ពិបាកនឹង ទទួល​យកមួយ។ ដោយសាររឿង​និទាននៃព្រះបាត្រ​សក់ផ្អែម ពុំ​មាន​ទីតាំង​ច្បាស់លាស់ ដោយ ​ម្តង​ឃើញកើតនៅភ្នំបាសិទ្ធ ម្តងកើតទីផ្សេង។​ឯប្រជា​ពល​​រដ្ឋ ដែលរស់​នៅក្នុង​ស្រុក​ពួកខេត្ត​សៀម​រាបតំណាល​អំពីរឿង​នេះថាបានកើត​ឡើង​​នៅទី​ តាំង​នោះដែរ។​ពួក​អ្នកភូមិបាន អះ​អាងថា ព្រះ​បាទត្រសក់ផ្អែម​ពិត​ជាបាន​ឡើង​សោយរាជ្យ​នៅ​ស្រុក​ពួក​ខេត្ត​សៀមរាប ព្រោះនៅទីនោះ​មាន​ភូមិមួយ​ឈ្មោះ​ភូមិ​ពាក់​ស្នែង ដែល​ពួក​គាត់​បញ្ជាក់ថា ភូមិពាក់ស្នែង គឺជាកន្លែង ដែលគេ​សែងព្រះអង្គបាទ​ព្រះ​សីហនុរាជ​នៅពេល​យប់ ដើម្បីព្រះ​អង្គបានលួចចូលទៅក្នុង ចម្ការ ត្រសក់ ហើយយក​ព្រះ​​ស្នែងទៅពាក់លើ​ដើម្បី​ឈើមួយ ។ រីឯភូមិមួយទៀតឈ្មោះ បំពេញរាជ​ដែលឈ្មោះ​នេះ​អ្នកភូមិបាននាំគ្នាហៅ​តាម​ លំដាបើរឿង​ព្រេងនេះ ដែលកាលណោះ ក្រោយ​ពីព្រះ​បាទ​​ព្រះ​សីហនុរាជ ត្រូវបានតាត្រ​សក់ផ្អែមលួច​ចោល​នឹងលំ​ពែងត្រូវ ហើយព្រះអង្គ​បាន​ផ្តែ​ផ្តាំ​មនុស្សទាំងអស់ កុំឲ្យយក​ទោស​ទណ្ឌចំពោះ​តាត្រសក់ផ្អែម ព្រោះកំហុស​របស់ទ្រង់​ទេ ដែល​ចូលទៅក្នុងចម្ការ​ដោយ​លួចលាក់ និងបាន​សូម​ឲ្យពួកមន្រ្តី​ទាំង​នោះ​ធ្វើតាម​ព្រះ​រាជ​បំ​ណង​ដោយតែងតាំង​តាត្រសក់ ​ផ្អែមឲ្យឡើង​សោយ​រាជ្យ​ជំ​នួស។ពួក​មន្រ្តី​ក្រោមឧិវាទ ក៏បាន​បំពេញព្រះរាជបំណង​របស់​នៅ​ទីនោះ ទើបភូមិ​មួយនោះត្រូវ​គេហៅ​តៗគ្នាមក​ថាភូមិ​បំពេញ​រាជ្យ ហើយក៏នៅមាន​ឈ្មោះ​ភូមិជា​ច្រើនទៀត ដែលទាក់ទង​នឹងប្រវត្តិនេះ និងនៅមាន​ភូមិ​មួយទៀត ដែលអ្នក​ភូមិ​អះអាងថា ជាភូមិរបស់​តាត្រសក់​ផ្អែមនោះ សព្វថ្ងៃប្រកបរបរគឺដាំតែ​ត្រសក់​លក់​ទេ។​ចំណែក​ឯព្រះជន្មវិញ ព្រះអង្គ​មាន​ព្រះ​​ជន្មវែង​ឡើង​រាប់រយឆ្នាំខុសពីមនុស្ស​ធម្ម​តាមិន​គួរឲ្យ​ ជឿ  និង ព្រះអង្គ​គ្រាន់​តែជា​រាស្រ្ត​​ដាំ និងមានចម្ការ​ត្រសក់​ដ៏​សាមញ្ញ​ម្នាក់។
ប្រសិនបើយើងសង្កេតទៅលើប្រវត្តិសាស្រ្តនេះ មានន័យមួយផ្នែក​តូច​មកថា ខ្សែរាជវង្ស​ ឬពូជពង្ស​របស់ព្រះមហាក្សត្រ ត្រូវបាន​ដាច់​ពូជ​អស់រលីងត្រឹមការសោយ​ទីវង្គត​របស់ ព្រះ​​បាទសីហនុ​រាជ​​នេះឯង។​ឯមហាក្សត្រ ដែលឡើងគ្រងរាជ្របន្តៗមកទៀត គឺពិតជាមិនមែន​ជា​ខ្សែរាជវង្សតទៅទៀត​ទេ។ប្រហែលជា​ដោយ​សារ​ប្រការមិនប្រាកដ​ប្រជា និងជាចំ​ណុច​ខ្សោយ​​ទាំងនេះហើយ ដែល​បណ្តាល​ឲ្យនៅ​ប៉ុន្មាន​​​ទសវត្សរ៍ចុង​ក្រោយនេះ សែរាជ​វង្ស​ត្រូវបានគេ​ប្រមាថ​​យ៉ាង​ធ្ងន់ធ្ងរ។
គេពុំដែលឮការប្រមាថដោយពាក្យសម្តីធ្ងន់ពីសំណាក់ព្រះអង្គម្ចាស់សេរីមតៈ និងបណ្តាសហ​សេវឹក​របស់គាត់ គឺឧត្តមសេនីយ៍លន់ នល់ ទេកាលពីមុនមក។ប៉ុន្តែ គេអាច​ឮពាក្យប្រ មាថ​ខ្លាំងៗ ដែលស្ទើរ​តែមិនអាចទ្រាំទ្របានមួយចំនួន ចេញពីអ្នក​នយោបាយ​ជំនាន់​ក្រោយៗ​នេះ​មក​វិញ ជាពិសេសគឺសម្តេចហ៊ុន សែន​នាយករដ្ឋ​មន្រ្តី​ច្រើនអណត្តិ​ និងមហា​មានឥទ្ធិពលនេះ​តែ​ម្តង​។
យ៉ាងហោចណាស់ក៏មានពីរដងដែរ ដែលសម្តេចហ៊ុន សែនព្រមានក្នុងការ​រំលាយ​របប​រាជា និយម ចាប់តាំងពីការបោះឆ្នោតដោយសេរីឆ្នាំ១៩៩៣មក ទោះបី ជារដ្ឋ​ធម្មនុញ្ញកម្ពុជាចែងថា គ្មានបុគ្គលណាម្នាក់អាចនិយាយប៉ះពាល់ដល់​ព្រះកិតិ្តនាម របស់ព្រះមហាក្សត្រក៏ដោយ។
បញ្ហានេះដែរត្រូវបានគេ​រាយណ៍​មិនផ្លូវការមកថា​ កាលពីទសវត្សរ៍ឆ្នាំ៩០ សម្តេច​ហ៊ុន សែន មិនចង់ឲ្យមានរបប រាជានិយមនៅកម្ពុជាទេ ព្រោះវាត្រូវ​ចំណាយ​ប្រាក់​ច្រើនឥត​ប្រយោជន៍ ស្មើនឹងការចិញ្ចឹម​ទាហានមួយកងពលធំ។ ឯរាល់ការ​បុណ្យ​ទានរបស់ព្រះ មហាក្សត្រម្តងៗ គឺត្រូវចំណាយប្រាក់កាន់តែច្រើនថែមទៀត។
ចាប់តាំងពីក្រោយការបោះឆ្នោតដំបូងបង្អស់នេះមកដែរ សែរាជវង្សជាច្រើន​នាក់​ត្រូវ​បាន​​​កាត់ទោសពីបទ​ក្បត់ជាតិ និងត្រូវនិរទេសចេញពីប្រទេសក៏មាន ដូច​ជាសម្តេច​ក្រុម​ឃុន​នរោត្តម សេរីវុឌ្ឃ និង សម្តេចក្រុម​ព្រះនរោត្តម​រណរិទ្ធ​នេះតែម្តង។
តាមព័ត៌មានមិនផ្លូវការពីអ្នកសារព័ត៌មានជាន់ ខ្ពស់ម្នាក់បាននិយាយថា ព្រឹតិការណ៍ ដែលបង្ក​ឲ្យមានការផ្ទុះអាវុធនៅកណ្តាលទីក្រុងភ្នំ ពេញកាលពីថ្ងៃទី០៥.០៦ ខែកក្កដា ឆ្នាំ១៩៩៧ និង ដែលមើលទៅសម្បកក្រៅគឺជារឿងនយោ បាយសុទ្ធសាធ​នោះ ​ក៏ដោយ​សារវិបត្តិ​រាជ​បល្ល័ង្គ​ដែរ។​គឺប្រហែលជាការដណ្តើមឡើងគ្រងរាជ​ គ្នារវាង សម្តេចក្រុមព្រះ នរោត្តម​រណរិទ្ធ​និង ព្រះ​មហា ក្សត្រសព្វថ្ងៃ នរោត្តម​សីហមុនី។គេនិយាយថា សម្តេចឪ ព្រះបាទនរោត្តម សីហនុ មានព្រះរាជ បំណង​ចង់ឲ្យសម្តេចក្រុមព្រះឡើងសោយរាជបន្ត ប្រះសម្តេចក្រុមព្រះ មានព្រះ​សូរសៀង និង អត្តចរឹតដូចព្រះអង្គ ប៉ុន្តែ សម្តេចព្រះ​រាជ​អគ្គមហេសី នរោត្តមមុនី នាថសីហនុ​មិនសព្វព្រះទ័យទេ ដោយព្រះអង្គ ក៏មានព្រះ​បំណងចង់ឲ្យព្រះរាជបុត្រ​របស់​ព្រះ​អង្គឡើង​គ្រង​រាជដែរ ដែលព្រះរាជបំ ណង នេះ ត្រូវ​និង​ចិត្តរបស់សម្តេចហ៊ុន សែន ដែល​មិនចូលចិត្ត​ព្រះ​រាជចរឹត​ និង ការធ្វើនយោបាយ​របស់សម្តេចក្រុមព្រះផង ក៏ឯកភាព​គ្នា​ធ្វើរឿងមួយ ដែលគ្មាន​អ្នកណាគិតដល់​គឺរដ្ឋ​ប្រហារ​ឆ្នាំ ១៩៩៧។
ប៉ុន្តែ គេក៏ទទួលស្គាល់ថា ព្រឹតិការណ៍ ដ៏សោកសៅ​នោះ ក៏​មានចំណែក​ដ៏ច្រើនអំពីការ​និន្ទា ឈ្នានីស និង នយោ​បាយ​ផងដែរ។ដើម្បីធ្វើឲ្យផែនការនេះ បាន​សម្រេច ពួកគេ​ដែល​ប្រ ហែលជា​មានសម្តេចហ៊ុន​សែនចូលរួមផងនោះ គឺការ​រៀប​ចំឲ្យមានក្បួន​អាពាហ៍​​ពិពាហ៍ តាមបែប​នយោបាយ​ជាច្រើន រវាងកូនស្រីនៃ​មន្រ្តីគណបក្ស​ប្រជាជន​កម្ពុជា និង មន្រ្តី​ជាន់ខ្ពស់របស់គណ បក្សហ្វុនស៊ីន ប៉ិច ដែលក្នុងនោះមាននាយឧត្តម​សេនីយ៍ទុំ សម្បុរ ប្រធាន​ចារកម្មរបស់ហ្វុនប៉ិច ហើយល្បិចកល នេះ គ្មានអ្នកម្នាក់ក្នុង​គណបក្ស​ហ្វុនស៊ីនប៉ិច​បានដឹង​ជាមុនឡើយ រហូតក្រោយថ្ងៃ០៥.០៦កក្កដា។
ចំពោះសារព្រមានរបស់សម្តេចស៊ុន សែន ចុងក្រោយ ដែលធ្វើឲ្យគេចាំបាន គឺ នៅ​ចន្លោះ​​ឆ្នាំ២០០៣.២០០៤ ឬ២០០៥ ក្រោយពីមានវិបត្តនយោបាយរវាងសម្តេចហ៊ុន សែន​​​និង សម្តេច​ក្រុមព្រះ ទៅលើបញ្ហាព្រំដែន និង ការបង្កើតរដ្ឋាភិបាលចម្រុះផង បាន​ធ្វើឲ្យគេមើល​ឃើញថា ប្រជាប្រិយភាព និង តម្លៃគោរពរបស់សែ​រាជ​វង្សកំ​ពុង​តែ​មាន​ការ​ធ្លាក់ចុះ និងចុះ​ខ្សោយជាខ្លាំង ក្រោយពីឥរិយាបទរបស់រាជវង្ស​ ដែល​បានបន្ថយ​មក​ត្រឹមការលាឈប់ធ្វើ​នយោបាយជាច្រើន​ព្រះអង្គនៅឆ្នាំ២០០៨។
ការផ្លាស់ប្តូរឥរិយាបទ ដ៏អាថ៌កំបាំងនេះ ក៏ត្រូវបានគេមើលឃើញផងដែរថា គឺ​ដើម្បីថែ​រក្សា របប​រាជា​និយមឲ្យបានបន្តទៅទៀត ព្រោះគេនឹងមិនរំពឹងថា របបរា​ជានិយម​នឹង​បានបន្ត សោយ​រាជ្យទៅ​ទៀតបានទេ ក្រោយពីការសោយទីវង្គតរបស់​សម្តេចឪ​ព្រះ​បាទ​​នរោត្តម​សីហនុ ដែល​ជា​អតីតព្រះ​មហាក្សត្រខ្មែរដែរនោះ។គំរូថ្មីៗ នៃអតីតព្រះ​រាជាជាង២០០ឆ្នាំចុង ក្រោយ​នៃប្រទេស​នេប៉ាល់ ក៏ត្រូវ​បាន​គេបង្ខំឲ្យចុះ​ចោលពីរាជ​បល្ល័ង្គដែរ។
ប៉ុន្តែ ក្រោយពីការឡើងគ្រងរាជរបស់ព្រះបាទ នរោត្តមសីហនុ និង ការលាឈប់​ពីឆាក​នយោ​បាយ​របស់សម្តេចក្រុមព្រះ និង សែរាជវង្សមួយចំនួនទៀត បាន​ធ្វើ​ឲ្យសម្តេច​ហ៊ុន​សែនមាន​ការសប្បាយ​ចិត្ត និង បានតែងតាំងព្រះមុខតំណែងដល់​សម្តេចក្រុមព្រះជា ប្រធាន​ឧត្តមក្រុម​ប្រឹក្សានៃ​ព្រះ​មហាក្សត្រ ដែលមានឋានៈ​ស្មើ​នឹងនាយករដ្ឋមន្រ្តី ហើយ​ដែលតំណេងនេះ ត្រូវ​បាន​មន្រ្តីជំនិត​ព្រះអង្គឲ្យ​ដឹងថ្មីៗ​នេះថា គ្រាន់តែជាការរុញឲ្យទៅ គន្លៀតជញ្ជាំង។មានន័យថា មានតែតំណែង គ្មាន​ការងារធ្វើ និង គ្មានទាំងប្រាក់ចំណូល​ទៀតផង។
ទោះជាយ៉ាងនេះក្តីនេះគ្រាន់តែជាសិល្បៈនៃអ្នកនយោបាយតែប៉ុណ្ណោះ។សម្តេចហ៊ុន សែន ក្រោយ​មកហាក់លែងព្រួយបារម្ភអំពីគូប្រជែងនយោបាយទៀតហើយ ដោយ​សារទាំងសម្តេច​ក្រុមព្រះ បានលាលែងពីនយោបាយ និង ឯកឧត្តមសម រង្សី ត្រូបាន​តុលាការកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១២ឆ្នាំ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​សាធា​រណៈ​​នៅ​​ឯ​ខេត្ត​ស្វាយរៀង គឺរឿង​ដក​បង្គោលតម្រុយ​ព្រំដែន ដែលប្រជាពលរដ្ឋ​និយាយ​ថា វៀត​ណាមបានដាំចូលមកក្នុងទឹក​ដីខ្មែរ និង ដែលធ្វើឲ្យប៉ះ​ពាល់​ដី​របស់ពួកគាត់ ហើយ​សម្តេច​ក៏បានបន្ធូរបន្ថយការរិះគន់មក​លើ​សែរាជវង្ស ទោះបី​​​​​​​​​​​​​​​មានការ​រិះគន់​ក៏មាន​ការ​ប្រុង​ប្រយ័ត្ន ហើយនៅ​ឆ្នាំ២០០៨ សម្តេចបាន​និយាយ​សរ​សើរព្រះមហាក្សត្រខ្មែរ​ ព្រះបាទ​នរោត្តម​សីហមុនី ថាជា​ព្រះមហាក្សត្រ ដែលនាំ​មកនូវលាភសំណាង និង សុខ​សន្តិភាព​ជូនប្រទេស​ជាតិ។
ឥឡូវនេះ ឆ្នាំ២០១០នេះ សម្តេចក្រុមពញរះនរោត្តមរណរិទ្ធ ដោយទ្រាំទ្រនូវការប្រ​មាថ ដោយ​ប្រ​យោលមិបាន ក៏សម្រេចចូលព្រះកាយវិលមកធ្វើនយោបាយវិញ តែ​ព្រះអង្គ និង អ្នកគ្រាំទ្រ​របស់ព្រះអង្គ បានដូរជំហរនយោបាយពីការប្រឆាំង និង រិះគន់មកជា​គាំ​ទ្រ​គណ បក្សកាន់​អំណាច បក្សប្រជាជនកម្ពុជាទៅវិញ។​ការធ្វើបែប​នេះ បានធ្វើឲ្យគេ​មើលឃើញថា គឺជាការ​ឈ្លៀត​ឧិកាស ពេលដែលឯកឧត្តមសម រង្សី មិនអាចចូល​ស្រុក​ធ្វើបាយបាន ទើប ព្រះអង្គ​ធ្វើបែបនេះ ព្រោះអាច​ស្រួលក្នុង​ការ​ចរចារធ្វើជារដ្ឋាភិបាល​ចម្រុះ ក្រោយពេលបោះ ឆ្នោតជាតិ​រួច។ វាក៏ធ្វើឲ្យមានការ​រិះ​គន់​ខ្លះពីសម្តេចហ៊ុន សែន និង មេដឹកនាំគណបក្ស​ដទៃ​ទៀត ចំពោះ​ការសម្រេច​ព្រះ​ទ័យរបស់​ព្រះអង្គដែរ។
តើការវិលត្រឡប់ចូលនយោបាយថ្មីរបស់សម្តេចក្រុមព្រះ នាពេលថ្មីៗនេះ វានឹង​អាច​​ធ្វើ​ឲ្យ​មាន​ការ រង្គោះរង្គើរដល់គណបក្សហ្វុនប៉ិចជាមួយគណបក្សប្រជា​ជន​កម្ពុជាទៅ​អនាគត ឬក៏​ប៉ះ​ពាល់ជាថ្មី​ដល់​របបរាជាធិបតេយ្យ ដែលមានអាយុទើប​តែមិនទាន់​បាន​៣០ឆ្នាំ និង នៅក្មេងខ្ចី​នៅ​ឡើយនេះ​ដែរឬទេ???

គេមិនរំពឹងថា របបនេះនឹងនៅមានរហូត ក្រោយ​ពីការទទួលសោយ​ទីវង្គតរបស់​សម្តេចឪ ​សម្តេច​ម៉ែនោះទេ ទោះបីជាជារឿយៗសម្តេច​ហ៊ុន សែន ដែលសព្វថ្ងៃតាម​ពាក្យ​ចរចាម​អារាម​មក ​សម្តេច​កំពុងតែគិតថា ម្តងសម្តេចជាស្តេច​កន​ចាប់ជាតិ ម្តងថា សម្តេចជាសែរាជវង្សព្រះ​បាទ​ហ៊ុន​ទាន អ្នកបង្កើត ទឹកដីកម្ពុជាចាប់ជាតិ បាន​ប្រកាស និងគាំទ្រក្តែងៗថា សម្តេច​​នៅតែ​ប្រកាន់​ជំហរគាំទ្រ និង ដង្ហែរតាម​អង្គព្រះ​មហាក្សត្រ​រហូតអស់ជីវិត និង ផ្តាំផ្ញើតកូនត​ចៅ​របស់​សម្តេចក៏ដោយ។

គេមិនទាន់ដឹងច្បាស់ថា ក្រោយពីការយាងចូលទិវង្គត របស់ព្រះមហាវីរក្សត្រ សម្តេចព្រះ​នរោត្តម​សីហនុនេះទៅ តើព្រះរាជវង្សានុសង្ស ឬរបបរាជនិយម នឹងនៅតែរក្សាបាន ដដែល ឬមួយត្រូវបាន​លប់បំបាត់នោះទេ។ 
ប្រជារាស្រ្តខ្មែរ មានការព្រួបារម្ភយ៉ាងខ្លាំងថា អត់ពីសម្តេចឪ សម្តេចតាទៅ ប្រទេសជាតិនឹង​កើតវឹកវរ ឬរបបរាជានិយម នឹងត្រូវរលាយ ទោះបីសម្តេចហ៊ុន សែនអះអាងម្តងហើយម្តងទៀតថា សម្តេចសុខចិត្តស្លាប់ ដើម្បីការពាររបបរាជានិយម ឬការពារ សែរាជវង្សានុវង្សក្តី។
 
 បញ្ជាក់៖ ចំពោះទិន្នន័យនេះ វាគ្រាន់តែជាការស្រាជ្រាវចងក្រសាកល្បង និងគ្មានបំ​ណង​ប្រមាថ ចំពោះព្រះមហាក្សត្រ ព្រះមហាវិរក្សត្រ ឬថ្នាក់ដឹកនាំណាម្នាក់ទេ។
យើងមិនទទួលខុសត្រូវចំពោះអ្នកទាំងឡាយណា ដែលទាញ ឬចម្លងយកទិន្នន័យ​នេះ​ទៅបើ​ប្រាស់​ក្នុងបំណងទុច្ចចរឹត គ្រប់រូបភាពណាមួយឡើយ។

1 comment:

  1. ចុះមានវិបត្តិរាជវង្សសម័យចតុមុខអត់បង?

    ReplyDelete