Wednesday, November 28, 2012

ឆ្នាំ២០១១កម្ពុជាខាតបង់ថវិកា ជាង៣០០លានដុល្លារ ដោយសារគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១១



ឆ្នាំ២០១១កម្ពុជាខាតបង់ថវិកា ជាង៣០០លានដុល្លារ ដោយសារគ្រោះថ្នាក់ចរាចរណ៍

បញ្ហាគ្រោះថ្នាក់ចរចាណ៍ ជាបញ្ហា ដ៏ក្តៅគគុកមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោត ការ​យកចិត្តទុកដាក់ ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ធ្វើឲ្យកម្ពុជា ខាតបង់ថវិកា រាប់រយ​លានដុល្លារ​កាលពីឆ្នាំ២០១១​ ។

យោងរបាយការណ៍ជាផ្លូវការពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក នៃ​គណៈ​កម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ កាលពីថ្ងៃទី២៧ ខែកញ្ញា បានឲ្យដឹងថា យ៉ាងហោចណាស់ មាន​មនុស្ស៥នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួសដោយសារ​គ្រោះ​ថ្នាក់ចារចរណ៍ជា​រៀង​រាល់​ថ្ងៃ របាយការណ៍ដដែល បង្ហាញទៀតថា នៅឆ្នាំ២០១១ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៥០៩៦​ករណី ក្នុងនោះបណ្តាលឲ្យជនរងគ្រោះស្លាប់ចំនួន១៩០៥នាក់ និងរងរបួសចំនួន ៥៨០៧នាក់ កើន​លើស​ពីឆ្នាំ២០១០ ប្រមាណ៥ភាគរយ និថធ្វើឲ្យកម្ពុជា​ខាតបង់ថវិកា ប្រមាណ៣១០លានដុល្លារសហ​រដ្ឋ​អាមេរិច ហើយជនរងគ្រោះ ដែលគ្រោះថ្នាក់​ដល់អាយុជីវិត​ប្រមាណ​ជាង៦០ភាគរយ គឺបណ្តាល​មកពី​ការប៉ះទង្គិច ឬបោកត្រូវក្បាល។ 
គ្រោះថ្នាក់ទាំងនេះ កើតឡើង​ចន្លោះ​ពីម៉ោង៧ ទៅ ៨យប់។
ដោយឡែករបាយការណ៍ អង្គការមូល​និធិ​បង្ការ​របួស​អាស៊ី​ និងគណៈ​កម្មាធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវគោក ​​ដែលចេញផ្សាយ​​កាល​​ពី​​ថ្ងៃ​ទី​២៥កក្កដា​ ឆ្នាំ២០១២ បានរកឃើញថា កាល​ពីឆ្នាំ២០១០ កម្ពុជា​បានខាតបង់ប្រាក់ប្រមាណជាង២០០លានដុល្លារសហរដ្ឋអាមេរិច  និង​បាត់​​​​បង់​ជីវិត​​មនុស្ស​ប្រមាណ​១.៨១៦​នាក់ ក្នុងនោះមានអ្នក​រង​របួស​ធ្ងន់​​​ចំនួន​៦.៧១៨នាក់ ​។
របាយការណ៍ដដែលនេះ ក៏បានរកឃើញថ្មីៗផងដែរថា នៅ​រាជ​ធានីភ្នំ​ពេញ​ ​​ មាន​អ្នកបើក​បរ​ទោ​ចក្រ​យាន​យន្តជាង៨០ភាគរយ​ពាក់​មួក​សុវត្ថិ​ ​តែអ្នករួម​ដំណើរ​ជា​មួយ​ រួមមានទាំង​កុមារ​ផង ​ប្រមាណ​៦,៧០​ភាគរយ​ ​ មិនបានពាក់មួ​ក​សុវត្ថិ​ភាពឲ្យបានត្រឹមត្រូវទេ ។
គួររំលឹកថា     របាយការណ៍ ពីនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការ​ដ្ឋាន​​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹដែរថា នៅឆមាសទី១ ឆ្នាំ២០១២ គ្រោះថ្នាក់​ចរាចរ នៅកម្ពុជា មាន​ចំនួន២៤៥៣ករណី ថយចុះ១៧% បើធៀបរយៈពេលដូចគ្នាពីឆ្នាំ២០១១ និងចំនួនអ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់ចរាចរណ៍ គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២ មានប្រ​មាណ​១០៧៨​នាក់ថយចុះ​ប្រមាណ​៣%ពីឆ្នាំ២០១១ ។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះ កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០១២ ឯកឧត្តម នាយឧត្តម​សេនីយ៍​នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់កំហិត និង ព្រមានបញ្ចប់អាជីពអស់មួយជីវិត ដល់អ្នក​បើក​បរយានយន្តណា ជាពិសេស អ្នកបើកបររថយន្តដឹកអ្នកដំណើរ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកដទៃញឹកញាប់ជាងគេ។

No comments:

Post a Comment