Wednesday, November 28, 2012

ប៉ុល ពត ជាអ្នកណា?







ប៉ុល ពត ជាអ្នកណា?
ប៉ុល ពត ជាឈ្មោះស្ថាបនិកនៃ​របបកម្ពុជា​ប្រជាធិប​តេយ្យ​នា​ថ្ងៃ​​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
លោកកើតនៅថ្ងៃទី២៥​ ខែ​ឧសភា​ឆ្នាំ១៩២៨  នៅភូមិ​ព្រែក​ស្បូវ​ខេត្តកំពង់ធំ លោកជាកូន​ទី៨ ក្នុង​ចំណោមបងប្អូន៩នាក់ ស្រីពីរនាក់ ដែលគ្រួសារលោកជា​កសិករស្តុក​ស្តម្ភធន​មធ្យម។ប៉ុន្តែ នៅក្នុប្រវត្តិរូប ដែលធ្វើនៅកូរ៉េខាងជើង​បញ្ជាក់​ថា លោកកើតនៅ​ឆ្នាំ​១៩២៥ ដែលតាមលោក​ដេវីដ ឆាដល័រ អ្នកប្រវត្តិវិទូជនជាតិអង់គ្លេស លើកឡើងថា  ការ​បង្ហាញអាយុកើតមិនត្រឹមត្រូវ​របស់ប៉ុលពត គឺប្រហែលក្នុងបំណងឲ្យគេដឹងថា លោក​ប៉ុល ពតមានអាយុច្រើនជាងនួន ជា បងធំទី២ ដែលកើតនៅឆ្នាំ១៩២៧​លោកមាន​ ឈ្មោះក្នុងបញ្ជីរជាតិថាសាឡុត ស ដែលតាម​ការរៀប​រាប់របស់​មិត្ត​ភក្តិ របស់​ផ្តល់បទ​សម្ភាសន៍ឲ្យបណ្តាអ្នកប្រវត្តិវិទូឲ្យដឹងថា សាឡុតស ជាមនុស្សស្ងៀម​ស្ងាត់ និង  ស្លូត​បូត។​លោកបានក្លាយជាអ្នកដឹកនាំប្រទេស នៅពាក់កណ្តាល​ខែមេសា ឆ្នាំ១៩៧៥ ក្រោយ​ពីផ្តួលរំលំរបបសាធារណរដ្ឋ របស់លោកសេនាប្រមុខលន់ នល់ ដែលគាំទ្រ​ដោយសហរដ្ឋអាមេរិច និងជារបប ដែលប្រជាពលរដ្ឋខែ្មរចងចាំ និង ហៅថា​របប​ររដ្ឋ​ប្រហាថ្ងៃ១៨មីនា ឆ្នាំ១៩៧០។ប៉ុន្តែ បុរសមិនបង្ហាញអតសញ្ញាណម្នាក់បានបង្ហាញ​ពី​អត្ត  ច​រឹត​របស់ប៉ុលពតកាលពីនៅក្មេងថា ប៉ុលពតជាក្មែងយូកូងបាតផ្សារ។លោកប៉ុល ពត បាន​លាក់ប្រវត្តិរបស់ខ្លួនចាប់តាំងពីការចេញធ្វើបដិវត្តន៍​ រហូតដល់ពាក់កណ្តាល​ឆ្នាំ១៩៧៦ ទើប​លោកប្រកាសតាមវិទ្យុសំឡេងភ្នំពេញថា លោកឈ្មោះប៉ុល ពត ដែល​សូម្បីតែក្រុមគ្រួ​សារ​លោកក៏គ្មាន​អ្នកណាម្នាក់បានស្គាល់ដែរ ថែមទាំងរងគ្រោះ ដោយ សារការដឹកនាំប្រទេស​របស់​លោកទៀតផង។
នៅក្នុងវ័យ៦ឆ្នាំ ប៉ុល ពត បានចូលមករស់នៅទីក្រុងភ្នំពេញ ដោយស្នាក់នៅក្នុង​វត្ត​បទុមតី និង ដែលមានការជ្រោមជ្រែងពីបងស្រីជីដូនមួយម្នាក់ឈ្មោះមាឃ ជាអ្នករាំរបាំ  ក្នុងព្រះបរមរាជ​វាំង និង ក្រោយមកក៏្កលាយជាស្នមឯករបស់ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស។
តាមលោកដេវីដដដែល ដែលបានដកស្រង់សម្តីលោកសាឡុត សួង បងប្រុសរបស់ ប៉ុលពត បានឲ្យដឹងទៀតថា ក្រោយមកប្ងូនស្រីទំនងជាប្ងូនពៅ​របស់ប៉ុល ពត ឈ្មោះ​សារឿន ក៏បាន​ក្លាយជាស្នំឯករបស់ស៊ី សុវត្ថិមុនីវង្សដែរ។
ចាប់តាំងពីការឈ្នះសង្រ្គាមដ៏បង្ហូរឈាមរវាងខ្មែរនិងខ្មែរ គេមិនដែលឮ និង ស្គាល់​ឈ្មោះ​ប៉ុល​ពតនេះទេ សូម្បីតែបងប្អូនបង្កើតរបស់លោក។លោករស់នៅ និង តស៊ូ​ដោយ​អាថ៌កំបាំង និង ជាជននៅពីក្រោយខ្នងនៃការតស៊ូ ដែលគេហៅថា អ្នកនយោ បាយប្រើអំណាចស្រមោល។
ក្រោយពីការទទួលជ័យជម្នះ ការដឹកនាំប្រទេស​របស់លោក មិនត្រូវ​បានប្រជាជនទូទាំងប្រទេស​ស្រលាញ់ និង គាំទ្រ​ទេ ដោយមូលហេតុថា ការ​ដឹក​នាំប្រទេស​តាម​របៀបផ្តាច់ការ។ ក្នុងឆាកជីវិត និងនយោបាយ លោកមានភរិយា​ពីរនាក់ ដែលភរិយាទី​មួយ​របស់លោកឈ្មោះ​ខៀវប៉ុណ្ណរី ជាបងស្រីបង្កើតរបស់ខៀវធិរទ្ធ ហៅអៀងធិរិទ្ធ ភរិយា​របស់​លោក អៀងសារី ជារដ្ឋមន្រ្តីក្រសួងការបរទេស នៃរបបខ្មែរក្រហម  ហើយបានលែង​លះគ្នា ក្រោយពីលោកស្រីខៀវប៉ុណ្ណារី មានជំងឺបាត់បង់​ស្មារតី។​ពួកគាត់គ្មានកូនជាមួយគ្នាទេ និង ភរិយា​ទីពីរឈ្មោះនាង មា សំ មានកូនស្រីម្នាក់ ដែលសព្វថ្ងៃ កំពុងសិក្សានៅ​សកល​វិទ្យុល័យ​មួយ ដែលគេមិនប្រាប់ឲ្យដឹងនៅក្នុងទីក្រុងភ្នំពេញ ដែលប្រហែលមានការ​ឧបត្ថម្ភពីឯកឧត្តម​ទៀ បាញ់។ ភរិយាក្រោយរបស់លោកនេះ បាន​រៀបអា​ពាហ៍ពិពាហ៍​ជាមួយនឹងលោកទេព ឃុន​ណាល់អភិបាលស្រុកម៉ាល័យ ក្រោយពីមរណៈភាពដ៏ អាថ៌​កំបាំងរបស់លោកកាល​ពីឆ្នាំ​១៩៩៨។
លោកប៉ុលពត បានចេញធ្វើនយោបាយតាំងពីទសវត្ស៥០ ដោយមូលហេតលោកមាន​កំ​ហឹង​វណ្ណៈ ដែលពាក្យចរចាមអារាមខ្លះបាននិយាយថា លោកក៏ខឹងផងដែរចំពោះការ ធ្វើតែជាស្រី​របាំក្នុងព្រះ​បរមរាជវាំងរបស់បងស្រីលោក ហើយរស់ពឹងផ្អែកតែទៅលើ ការជញ្ជក់ឈាមពីប្រ​ជា​រាស្រ្តក្រីក្រ។
កាលពីកុមារភាពលោកធ្លាប់ទៅស្នាក់នៅក្នុងវត្ត ដើម្បីសិក្សារៀនសូត្ររយៈពេល៦ឆ្នាំ និង បួស​ជាសង្ឃបានចំ​នួន២ឆ្នាំ។ប៉ុន្តែ ក្រោយពីក្លាយជាអ្នកដឹកនាំប្រទេស លោកក៏បែរ ជាស្អប់​ចំពោះព្រះសង្ឍដែរទៅវិញ។លោកក៏ត្រូវបានគេរាយការណ៍ក្រៅផ្លូវការថាជា​ក្មេងឆេវឆាវ ក្រេវ​ក្រោធ ដោយអាងអំណាចបងស្រីជាស្រីរបាំក្នុងព្រះបុរមរាជវាំង លោកបានទាត់ធាក់​របាំង​ត្រួតពិនិត្យរបស់ប៉ូលីសម្តងម្កាលដែរ។
លោកក៏ក្លាយជាជាងចម្លាក់នៅរោងសិប្បកម្មឬស្សីកែវផងដែរ មុនពេលោកត្រូវទទួល​អាហា​រូបករណ៍ ពីសម្តេចព្រះនរោត្តម សីហនុ ក្នុងនាមជានិស្សិតដំបូងគេផងដែរទៅ  សិក្សានៅ​ប្រទេស​បារាំង ក្នុងឆ្នាំ១៩៥៤។
ក្នុងពេលកំពុងក្លាយជាគ្រូបង្រៀនដ៏ហ្មត់ចត់ និង ស្ងៀមស្ងាត់  នៅសាលា​មធ្យម​សិក្សា​ឯកជន​មួយ ក្នុងក្រុងភ្នំពេញប៉ុល ពតក៏ជាអ្នកកាសែតម្នាក់ ដែលតែងតែសរសេរផ្សាយ​នៅ​កា​សែត​នគរវត្តរបស់​លោកសាស្រ្តាចារ្យកេងវ៉ាន់សាក់  រិះគន់ការដឹករបស់​សម្តេច​ព្រះនរោត្តមសីហនុ និង ដោយប្រើ​រហ័ស​​​នាមថា​ខ្មែរដើម
ប៉ុន្តែ ទោះបីជាការដឹកនាំរបស់លោក ធ្វើឲ្យប្រ​ជា​ជនស្អប់​ខ្ពើមរកលេខ​ដាក់គ្មានក៏ដោយ ក៏រូប និង ឈ្មោះរបស់លោក​មិនត្រូវបានដាក់ចោទ ឬនិ​យាយថា ជាជនក្បត់​ជាតិនោះ​ទេ។ លោកគ្រាន់​តែ​ត្រូវគេឲ្យឈ្មោះក្រៅផ្លូវការថា ជាជន​បាត​ដៃប្រឡាក់ឈាម ជាមេ​ឃាតក តែប៉ុណ្ណោះ។
ក្នុងរយៈពេលនៃការកាន់កាប់អំណាចរបស់គាត់ គ្មានអ្នកណាម្នាក់បានដឹង និង យល់​ទេថា ហេតុ​អ្វីបានជាគាត់បង្អត់បាយមនុស្ស? ប្រើមនុស្សទាំងបង្ខំ? និងសម្លាប់មនុស្ស? ប៉ុន្តែ បែល​ពេលក្រោយមក តាមពាក្យចរចាមអារាម បានលើកការអះអាង​របស់លោក​នួន​ ជា ប្រធាន​រដ្ឋសភា នាសម័យនោះមកនិយាយថា ពួកគាត់ធ្វើ គឺចង់ផ្សុទ្ធជាតិ​សាសន៍មួយ ដែលមានតែ​ជន​ជាតិខ្មែរសុទ្ធ ដូចខ្មែរកាលពីសម័យអង្គរ។ប៉ុន្តែ ទោះជា​យ៉ាងណាទាំងប៉ុលពតក្តី ខៀវ​សំផន អៀងសារី និង នួយជាក្តី គឺសុទ្ធតែមិនទទួល​ស្គាល់​នូវទង្វើររបស់ខ្លួន ដែលបានប្រ​ព្រឹត្តអំឡុងពេលកាន់​អំណាច​នោះ​ឡើយ។ដោយគ្រាន់ តែនិយាយថា ធម្មតា ការដឹកនាំតែង​តែមានត្រូវមានខុសជារឿងធម្មតា។
ប៉ុល ពត ក៏បានធ្វើឲ្យអង្គសម្តេចឪព្រះនរោត្តមសី ហនុ ដែលជាព្រះរាជាចុងក្រោយ និង ព្រះ​រាជ​អគ្គមហេសីនរោត្តម មុនីនាថ សីហនុជាប់ឃុំឃាំងក្នុងព្រះបុរមរាជវាំងផងដែរ។ ប៉ុន្តែពួកគេ ក៏បាន​រំដោះព្រះអង្គពីកណ្តាប់ដៃវៀតណាម ដែលបានលុកលុយឈ្លានពាន ក្រោមរូបភាព​ចូល​មកជួយ​រំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីក្រញុំាបិសាចស្រែកឈាម ប៉ុលពតនាថ្ងៃ០៧មករា ឆ្នាំ១៩៧៩។
សមិទ្ធផលនានា ដែលបង្កើតឡើងដោយប៉ុល ពត រយៈពេលបីឆ្នាំប្រាំបីខែ ម្ភៃថ្ងៃ មិនត្រូវ បាន​គេទទួលស្កាល់ជាផ្លូវការទេ ក្រៅតែអំពីការចោទប្រកាន់ថា ជារបបហ្វាសស៊ីស ហ៊ីត្លែ។ក្នុង​របប​របស់លោក គ្មានការបែងចែកវណ្ណៈ ជានិស្សិត បញ្ញាវ័ន្តអីទេ ។មនុស្ស​ទាំងអស់ត្រូវ​តែធ្វើ​ការតាម​ផែន​ការ និង ទទួលទានបបរដូចគ្នា។មានតែមនុស្ស ដែល​ជាភ្នែក ជាច្រមុះអង្គការទេ ដែលមាន​ឥទ្ធីពល និង ដែលត្រូវបានគេស្តាប់តាម។
បន្ទាប់ពីការឡើងកាន់អំណាចភ្លាម លោក ក៏បានបញ្ជា ជម្លៀស និង បណ្តេញចេញ ដោយ​បង្ខំឲ្យប្រ​ជាពលរដ្ឋចាកចេញពីទីក្រុង ដែលជាទីកន្លែងដ៏សុខសាន្តរបស់ពួកគេ  ឲ្យទៅនៅ​ទី​ជន​បទ ក្នុង​ចម្ងាយ​ផ្លូវដ៏វែងឆ្ងាយ និង គ្មានស្បៀងអាហារ ពីទីជនបទទៅ​ទី​ជនបទមួយ​ផ្សេង​ទៀត ក្រោមលេស​ថា បញ្ជៀស​ប្រជាពលរដ្ឋពីការប៉ុនប៉ង​ទម្លាក់គ្រាប់​បែករបស់សហ​រដ្ឋ​អាមេរិច។ធ្វើឲ្យទីក្រុង ដែល​ជាបេះដូង នៃប្រទេស ក្លាយទៅជាខ្មោច​ទីក្រុង ដែលមានតែផ្ទះគ្មាន មនុស្សនៅ មានតែផ្លូវ តែគ្មាន​មនុស្សដើរ។
ប្រាក់រៀល ដែលបានបោះពុម្ពរួចហើយ មិនត្រូវ​បាន​គេ អនុញ្ញាតឲ្យចាយតាមរបៀប​ទីផ្សារ​សេរី​ឡើយ។អការសិក្សា និង អគារផ្សារទូទាំងប្រ​ទេស​ត្រូវបានបិទទ្វារ លើកលែងតែផ្សារ​ធំថ្មី​មួយ​ប៉ុណ្ណោះ ដែលទុកឲ្យដំណើរការលក់ដូរ សម្រាប់មន្រ្តីទូតប្រទេសកុម្មនីស្តិ៍មួយចំនួន ដែល​នៅបន្ត ដាក់ទូតជាមួយកម្ពុជាប្រជាធិប​តេយ្យ និង ក្រោយមកក៏ត្រូវបិទទ្វារ​ទាំងស្រុង​ដែរ។
ក្នុងរបបនេះដែរ គឺគ្មានការបំពានធ្វើឲ្យខុសសីលធម៌សង្គម ដូចជាមានអំពើចោរលួច ចោរប្លន់ ការលួចលាក់មានស្នេហា ឬអំពើនៃការផិតក្បត់គ្នាទេ។គ្រប់ទម្រង់នៃសាសនា ក៏ត្រូវបានលុប​បំបាត់ ។សាលារៀន និង វត្តអារាមមួយចំនួនធំត្រូវបានយកធ្វើជាឃ្លាំង ស្តុកស្បៀងដូចជាស្រូវ អង្ករ ពោត សណ្តែក ល្ងរ និង វត្តអារាមខ្លះ ត្រូវបានគេវាយ កម្ទេចចោល និង ខ្លះក៏ត្រូវបាន​យកធ្វើជា​មន្ទីរ​សម្រាប់ឃុំឃាំងមនុស្ស ដែលអង្គការ​បាន​ចោទថាជាខ្មាំងជាដើម។
ក្នុងគន្លងវិថី ដ៏ស្មុគ្រស្មាញនេះ លោកប៉ុល ពត ក៏ត្រូវបានគេលបលួចធ្វើឃាតជាច្រើន​ដង​មក​ដែរ ដូចជាលោកត្រូវគេលួចដាក់ថ្នាំបំពុលក្នុង​ម្ហូបអាហារចំនួនពីរដង គេលួចចាំ បាញ់មិន​បាន​សម្រេចម្តងនៅវិមានឯករាជ្យ ដោយសារតែ​សភាពការណ៍មិនអំណោយ ផល។បន្ទាប់មក លោកក៏ត្រូវគេលបបាញ់ក្នុងមហាសន្និបាតនៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច តែមិនបាន​សម្រេច​ដូចក្នា ដោយសារតែអ្នកបាញ់ស្គាលលោកមិន​ច្បាស់ និង លើកចុងក្រោយ លោកត្រូវ​បានគេពួនស្ទាក់បាញ់តាមបណ្តោយដងវិថីព្រះមុនីវង្ស ទល់ មុខសាលាបឋមសិក្សាបឹងត្របែក តែមិនបាច់សម្រេចដដែល ។ ឯនិរសារពីរនាក់​របស់​លោក​បានត្រូវរបសធ្ងន់ម្នាក់ និង ម្នាក់​ទៀត​បានស្លាប់។
ក្នុងឆាកជីវិតដ៏ផុយស្រួរបស់លោក បានធ្វើឲ្យលោកកាន់​តែ​មានការ​ប្រុង​ប្រយ័ត្ន  លែង​មានការទុក​ចិត្តគ្នាឯង ចាប់តាំង​ពីថ្នាក់លើរហូតដល់មូលដ្ឋាន។​លោកក៏ចាប់​ផ្តើមក្លាយជា​មនុស្ស ដែលខ្លាចស្រ​មោលខ្លួនឯងដែរ។​មិនថាអ្នក​ណាជា​អ្នកណាទេ ឲ្យតែ​លោក​មានការសង្ស័យ គឺលោកបញ្ជាឲ្យ​ចាប់ និង សម្លាប់ទាំងអស់ សូម្បីតែបណ្តាសមមិត្ត និង យុទ្ធមិត្តសំខាន់ៗរបស់​លោកក៏​ដោយ។ការលែង​ទុកចិត្តគ្នានេះហើយ ថ្វើឲ្យកម្លាំងដឹកនាំ និង កម្លាំងការបាររបស់លោក​កាន់តែចុះខ្សោយ និង ងាយ​ធ្វើឲ្យគូសត្រូវរបស់លោកវាយ​បំបែក​លោកបានដោយ​ងាយ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
ទោះបីការគេចផុតពីការប៉ុនប៉ងសម្លាប់ដោយបណ្តាយុទ្ធមិត្តរបស់លោកក្តី តែទីបំផុត លោក​ក៏ត្រូវទទួលមរណៈភាពដ៏ស្រងេះស្រងោច និងអាថ៌កំបាំងផងដែរ ក្នុងខ្ទមប្រក់​ស្បូវ​របស់លោក​នៅអន្លង់វែងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៩៨  ក្នុងអាយុ៧៤ឆ្នាំ បន្ទាប់​ពីលោកស្តាប់ឮការ​ផ្សាយ​របស់​វិទ្យុសំឡេង​សហរដ្ឋ​អាមេរិចថា នឹងមានការកាត់​ទោសមេ​ដឹកនាំខ្មែរក្រហម។​លោក​​ក៏ព្យាយាម​បិទបាំងមិនឲ្យសាច់ញ្ញាតិរបស់លោក​ស្គាល់ និង ដឹងផងដែរអំពីកិច្ចការ​នយោបាយរបស់លោក ដោយលោកព្រួយ​បារម្ភ​អំពីពួកគេ ដែលអាចប្រឈមចំពោះមុខច្បាប់ នៅពេលណាគេរកឃើញថា លោកត្រូវ​មានទោសពីបទកាប់សម្លាប់ប្រជាជនឯងជាង​មួយ​លាននាក់។
នៅជីវតនយោបាយចុងក្រោយ មុនពេលលោក​លាចាកលោកនេះទៅ លោកប៉ុល ពត ក៏បាន​បញ្ជាឲ្យគេសម្លាប់ក្រុមគ្រួសារលោកសុន សេន ដែលលោកប៉ុល ពតខ្លួនឯង​អះ​អាងថា ជា​យុទ្ធ​មិត្តល្អបំផុតរបស់លោកនោះចោល ដោយគ្រាន់​តែមានមូលហេតុ​សង្ស័យ​ទៅលើកូន​សំបុត្រ​ចំនួនបី ដែលពួកលោកចាប់បានថា សុន សេន នឹងចុះចូល​ជាមួយរដ្ឋាភិបាល​ភ្នំពេញ។​សំបុត្រសម្ងាត់នេះ នៅឆ្នាំ២០០៨ សម្តេចហ៊ុន សែន ថ្លែងជា សាថារណៈថា សម្តេចជាអ្នក​សរ​សេរ ទៅសុនសេន។តែសម្តេចទទួលស្គាល់ថា សម្តេច ចេះតែសរសេរទេ ហើយខ្លឹមសារ​សំបុត្រ បានហៅសុនសេនថាលោកពូ។
បន្ទាប់ពីនោះ ប៉ុលពតខ្លួនុំឯង ក៏ត្រូវតាម៉ុក ចាប់ខ្លួន ហើយតុលាការប្រជាជននៅអន្លង់ ក៏ បាន​កាត់ទោសលោកឲ្យជាប់ឃុំក្នុងផ្ទះផងដែរ។
ទោះបីជាលោកត្រូវគេហៅថាមេឃាតក  ប៉ុន្តែលោកក៏ត្រូវគេកោតសរសើរខ្លាំងណាស់ ដេរអំពី​បូរណភាពទឹកដី។ក្នុងរបប ដែលលោកកាន់កាប់ គ្មានជ្រុងណាមួយនៃទឹកដី កម្ពុជាត្រូវបាន​ខ្មាងសត្រូវជិតខាង ឈ្លានពានបានេ សូម្បីតែមួយមីលីម៉ត្រ។លោកមាន បំណងការពារកោះ​ត្រល់ ដែលបារាំងប្រគល់ទៅឲ្យវៀតណាម និង ចង់វាយដណ្តើម​យកទឹកដីកម្ពុជា​ក្រោមមក​វិញដែរ។
នៅពាក់កណ្តាលនៃឆ្នាំ១៩៧៦ ទាហានខ្មែរក្រហមបានវាយលុកចូលទៅក្នុងទឹកដីវៀត ណាម​ចម្ងាយជាង១០គីឡូម៉ែត្រ តែគ្មានមធ្យោបាយទប់ទល់ វៀតណាមក៏វាយដេញមក វិញរហូត​ដល់​អ្នកលឿង។
លោកត្រូវបានគេផ្តល់តម្លៃឲ្យថា ជាមេឃាតក ជាពេជឃាដឈាមត្រជាក់ និងជាមនុស្ស​ស្មោះ​ត្រង់ជាមួយជាតិ ស្រលាញ់ជាតិ ស៊ូស្លាប់​ដើម្បីជាតិ។

ដកស្រង់ពី ខ្មែរស្មេរ ទាំស្រុង

No comments:

Post a Comment