Wednesday, November 28, 2012

ពិព័រណ៍អំពីមិត្តប្រាសាទព្រះវិហារ



ពិព័រណ៍អំពីមិត្តប្រាសាទព្រះវិហារ
ការតាំងពិព័រណ៍មិត្តប្រាសាទព្រះវិហារ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤កក្កដាឆ្នាំ២០១២ នាវិទ្យា​ស្ថាន​ជាតិ​បច្ចេកទេសតិចណូ  ទទួលបានការគំាទ្រពីមហាជនទាំងក្នុង​ និងក្រៅប្រទេសរាប់​ពាន់​​នាក់។ អ្នកគាំទ្រទាំងនេះបានបញ្ចេញទស្សនៈរៀងៗខ្លួនដោយ ការដាក់តាំងនូវរូប​ថត ខ្សែវីដេអូ កំណាព្យ ចម្រៀង សម្ភារៈ និងឯកសារ​ផ្សេងៗ ដែលទាក់ទង​ទៅ​នឹង​​ប្រាសាទព្រះ​វិហារ។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកសម្របសម្រួលនៃកម្មវិធី​​​ពិព័រណ៍​នេះ មានប្រសាសន៍ថា នៅថ្ងៃទី១នេះ មានអ្នកចូលទស្សនា​នៅទី​កន្លែង​ផ្ទាល់​​ចំនួន​​២ពាន់​​នាក់ ហើយ​បើគិតចាប់ពីថ្ងៃជូនដំណឹង រហូតមកដល់ថ្ងៃចាប់ផ្តើមដំបូង មានសាធារណៈជនទាំងក្នុង និងក្រៅ​ប្រទេស​ផ្ញើ ឬទំលាក់(Post) រូបថត ឯកសារសោតទស្សន៍ កំណាព្យ ចម្រៀង ឬសម្ភារៈផ្សេងៗ​​ មក​កាន់គេហទំព័រ(Website)របស់គណៈក​ម្មាធិការ មិត្ត​ប្រាសាទ​ព្រះ​​វិហារ ប្រមាណ​ជាង៥០០០នាក់​។


ឯកឧត្តមបញ្ជាក់ថា ការរៀបចំនូវពិធីនេះឡើង មិន​​​​​​មាន​​​​និន្នា​​ការ​​ណា​​បង្កើត​ឲ្យ​​មាន​​​​ភាពញុះញង់ ឬ​អរិភាពទៅដល់បុគ្គល ក្រុម ឬអង្គការណា​មួយ​​​​ឡើយ​​ គឺ​ធ្វើ​ឡើង​​ក្នុង​​គោល​​​បំណងធានាឲ្យប្រាសាទ ព្រះវិហារ ស្ថិតនៅ​​ក្នុងលក្ខណៈ​​ធម្ម​​ជាតិ​ និងមានសុវត្ថិភាព ប្រាស់​​ចាក​​ពី​​ការ​​វាយប្រហារ​ ឬបំផ្លាញ​ដោយធម្មជាតិ និងមនុស្ស បន្ទាប់​​​ពីឆ្លងកាត់ នូវបទ​ពិសោធន៍​​ជា​ច្រើន ក្រោយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨មក។

លោក ពុយ គា មន្ត្រីឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានក្យូដូ( KYODO) របស់ប្រទេសជប៉ុន មាន​ប្រសាសន៍ថា វេទិកានេះ មានគោលបំណងបើកចំហរ ឲ្យប្រជាពលរដ្ឋ សិស្ស និស្សិត បញ្ញវ័ន្ត និង​មន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈស្វែងយល់ឲ្យបានស៊ីជម្រៅអំពីសាវតារបស់ប្រាសាទ​ព្រះ​​វិហារ។ម្យ៉ាងទៀតក៏ចង់បង្ហាញ ឲ្យសាធារណៈជនជាតិ និងអន្តរជាតិ យល់ច្បាស់ពីប្រវត្តិនៃជម្លោះ តំបន់ប្រាសាទព្រះវិហារ​រវាងកម្ពុជា និងថៃ។

សូមបញ្ជាក់ថា ការដែលរៀបចំឲ្យមានពិធីពេលនេះ វាគឺជា​​រដូវ​​វប្បធម៌​​​អន្តរ​​ជាតិ ដែល​ពិភព​​លោក បានរៀបចំវេទិកាជជែកគ្នាអំពីបេតិកភណ្ឌពិភពលោក​​នៅប្រទេស​​រុស្ស៊ីហើយសម្រាប់​​កម្ពុជា​​ក៏បានយក​ខែកក្កដាជារដូវនៃបេតិកភណ្ឌជាតិនិងបេតិកភណ្ឌពិភពលោកក្នុង​​​​ដំណាក់កាល​ដែល​​ខ្លួនធ្លាប់បានដាក់ បញ្ចូល ប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោកបន្ទាប់​​មក​​​​ក៏​​បាន​ដាក់​​បញ្ចូល​​​​ឧទ្យានវប្បធម៌ប្រាសាទព្រះវិហារ និងចុងក្រោយនេះក៏កំពុងតែទាមទារយករូប​​​​សំណាក​ដែល​​ត្រូវ​​គេលួចពីកម្ពុជា យកទៅធ្វើការដាក់ដេញថ្លៃនៅ ទីក្រុងញូយក ប្រគល់ឲ្យ​​កម្ពុជា​​វិញ​​។
គួររំលឹកថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ គឺបានកើតឡើង​​ដោយ​សារ​ក្រុមទាហាន​ឈ្លាន​ពាន​ថៃ ចូលមកលុកលុយនៅតំបន់ប្រាសាទ​ព្រះ​វិហារនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពី​ប្រាសាទ​​ព្រះ​វិហារ ត្រូវបានអង្គការយូណេស្កូ ទទួលស្គាល់ជាសម្បត្តិខែ្មរស្របច្បាប់ និងជាសម្បត្តិ​បេតិក​ភណ្ឌពិភពលោក នៅទីក្រុងកេបិក ប្រទេសកាណាដា នាថ្ងៃទី០៧ កក្កដា ឆ្នាំ២០០៨។

No comments:

Post a Comment