Wednesday, November 28, 2012

មនុស្សខ្មែរ និងសម័យសម្ភារៈនិយម



មនុស្សខ្មែរ និងសម័យសម្ភារៈនិយម





 ដោយមើលឃើញពីភាពជឿនលឿនរបស់វិទ្យាសាស្រ្ត ដែលប្រកួតប្រជែងគ្នាយក​លេខមួយ​ផ្នែកបច្ចេកវិជ្ជា ក្នុងនោះ មានប្រភេទកុំព្យូទ័រដេសថប កុំព្យូទ័រយួរដៃ(លេបថប) ប្រភេ​ទ​ទូរស័ព្ទ​ដៃទំនើប ដែលអាចលេងហ្គេម ថតរូប ប្រើប្រាស់​ប្រព័ន្ធអ៊ិនធ័រណេតបាន ជាពិសេសប្រភេទ សម្ភារៈអាយផត អាយផត ដែលអាចឲ្យពួកគេ លេងអ៊ិនធ័រណេតបានយ៉ាង​សប្បាយនោះ នៅប្រទេស​កម្ពុជា មានយុវវ័យជាច្រើន សូម្បី​តែមនុស្សរីប្រុសចាស់ៗមួយចំនួន ក៏បានឈ្លក់ វង្វេងនឹង​របស់​របរប្រើប្រាស់ទាំងនេះដែរ។ ពួកគេអាចបង្កើតស្នេហា​ថ្មីមួយទៀត​ដោយលួច​លាក់(សហាយស្មន់)ពីឪពុក ម្តាយ ពីសង្សារ ពីប្តីប្រពន្ធ ទៅជាមួយអ្នកផ្សេងបានយ៉ាងងាយ។
ក្រៅពីនេះ ពួកគេក៏អាចថតរូបអាក្រាតកាយរបស់ខ្លួន ដោយ​ខ្លះ​ថតត្រឹមពាក់កណ្តាលខ្លួន​ល្វែង​លើ ខ្លះថត​ល្វែងខាង​ក្រោម ខ្លះទៀត អាចថតរាងកាយទាំងមូលដើម្បីបង្ហាញទៅ​មិត្ត​ភក្តិផងដែរ។
កត្តាទាំងនេះ  បើនិយាយពីច្បាប់ ដូចជាមិនខុសទេ ប្រសិនបើការថតរូបរបស់ពួកគេ មិនមែន​ក្នុងបំណងដើម្បីឃោសនាលក់សម្រស់ លក់ខ្លួន ឬមានចេតនា បង្ហាញទៅអ្នកដទៃក្នុងន័យ គេងចំណេញអ្វីមួយ ប៉ុន្តែ បើគិតអំពីប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរវិញ ពួកគេពិតជាបាន ប្រព្រឹត្តខុសធ្ងន់ណាស់ ព្រោះតាំងពីដើមរៀងមកខ្មែរ វប្បធម៌ អរិយ្យធម៌មួយដ៏រុងរឿង គឺស្រ្តី មិនអាច បង្ហាញរាងកាយក្នុងចំណុចអថ៌កំបាំង រួមភេទមុនពេលរៀបការ ឬរៀបការហើយ មិនអាច ទៅរួមភេទជាមួយបុរសដទៃបានទេ។
ផ្ទុយទៅវិញ ដោយបច្ចេកវិជ្ជាមហាសែនទំនើប សម័យបច្ចុប្បន្ននេះ បុរសស្រ្តី ដែលរៀបការ មានកូន ឬមានចៅរៀងខ្លួន ពួកគេអាចលួចទៅរួមភេទជាមួយគ្នាបានដោយសេរី តាមរយៈ ការទាក់ទងគ្នាតាមប្រព័ន្ធហ្វេសប៊ុក ឬទូរសព្ទហៅគ្នាជាសម្ងាត់។ឯយុវសិស្ស ក្មេងៗវិញ ក៏​អាចទាក់ទងគ្នាទៅរួមភេទ ជួនកាលប្តូរដៃគូគ្នា ពីមួយទៅមួយរាប់ភ្លេចដោយសេរីដែរ។ តាមព័ត៌មានមួយចំនួន បានលើកឡើងថា មានយុវសិស្សនារីមួយចំនួន បានលក់ខ្លួន​(លក់ផ្លូវ​ភេទ) ប្តូរយកអាផេត ប្តូរយកទូរសព្ទពីបុរសចំណាស់ៗ ដែលមានអំណាច មានប្រាក់ច្រើនជា​ដើម។ ពួកតារាចម្រៀង តារាសម្តែងមួយចំនួន ដើម្បីបានលាភសក្ការៈដូចជារថយន្តទំនើប​តម្លៃរាប់សិបម៉ឺនដុល្លារ ផ្ទះវីឡាស្កឹមស្កៃ ពួកគេបានលក់ខ្លួនឲ្យតាតា(បុរសចំណាស់មាន​អំណាច)​ ។ចែមុំ គឺជាម្ចាស់ហាងកែសម្ផស្សឲ្យក្រុមតារាៗ ទាំងក្មេងទាំងចាស់ ដែលមាន​សម្រស់​ ត្រូវបានតុលាការចោទប្រកាន់ពីបទជួញដូរផ្លូវ ។ គាត់គឺជាឈ្មួញកណ្តាល ដែលដឹក​នាំ​(ដឹកញីបន្សីឈ្មោល)តារាល្បីៗ សាច់ខ្ចីៗ វ័យក្មេងៗ ឲ្យពួកបុរសមានអំណាច និងមាន​ប្រាក់​។ពួកគេ​ពុំបាន​គិត​អំពីវប្បធម៌ អរិយ្យធម៌ ឬប្រពៃណី ដ៏ថ្លៃថ្នូរបស់ខ្មែរទេ។ ថ្នាក់ដឹកនាំខ្មែរ មួយ​ចំនួន ក៏មិនបានយកចិត្តទុកដាក់ ពីបញ្ហានេះ ឬពេលខ្លះ ក៏កំពុងឈ្លក់វង្វេងនឹងសម្រស់ស្រី​ក្មេង​ទាំងនេះដែរ។

 ខុសពីជនបរទេស ថតរូបស្រាត ឬលក់ខ្លួនដើម្បីរៀន សូត្រ ឬដើម្បីចិញ្ចឹមគ្រួសារ។

ការលើកឡើងនេះ គ្មនបំណងរិះគន់ ឬរារាំង ការដើរឲ្យ​ទាន់សម័យរបស់មនុស្សខ្មែរបច្ចុប្បន្នទេ ប៉ុន្តែ គ្រាន់តែ​ជាការលើកឡើងបង្ហាញពីអ្វី ដែលកំពុងកើតឡើង​ជាក់​ស្តែងក្នុងសង្គមខ្មែរ​ប៉ុណ្ណោះ ដើម្បីឲ្យខ្មែរ គិតថា តើគួរ​ធ្វើអ្វីទៀតទៅថ្ងៃអនាគត ឬនៅតែរក្សា ការបំផ្លាញ​វប្ប​ធម៌​​របស់ខ្លួន ឲ្យកាន់អាម៉ាស់ថែមទៀតឬយ៉ាងណា?។


រូបភាពទាំងនេះ គឺយើងយកបានពីបណ្តាយសង្គម​ហ្វេស​ប៊ុក ដែលយុវ វ័យខ្មែរមួយចំនួននិយមថត​បង្ហាញមិត្តភក្តិ។ 

វានៅមានរូបអាសអាភាស ឬគ្រោតគ្រាតជាងនេះ ច្រើនទៀត ដែលយើងមិនយកមកបង្ហាញ។

No comments:

Post a Comment