Wednesday, November 28, 2012

វីរភាពរបស់ព្រះអង្គម្ចាស់ យុគន្ធរ



វីរភាពរបស់ព្រះអង្គម្ចាស់ យុគន្ធរ

ពុំមានឯកសារច្រើណាស់ណា ដែលនិយាយអំពីព្រះអង្គម្ចាស់យុគន្ធរ ដែលជាព្រះ​រាជបុត្រ ច្បង នៃព្រះបាទនរោត្តមអង្គនេះទេ។វាស្ទើតែគ្មានអ្វីអះអាងទាល់តែ សោះ​ថាព្រះអង្គបានធ្វើអ្វី និង មានលទ្ធផលបែបណា។


មានតែវិទ្យាល័យនៃទីក្រុងភ្នំពេញមួយទេ ដែលមានរចនាចារ​ព្រះនាមព្រះអង្គឲ្យគង់នៅ គឺ វិទ្យាល័យយុគន្ធរ ដែលស្ថិតនៅ​តាម​បណ្តោយផ្លូវកម្ពុជាក្រោមក្នុងសង្កាត់​ទឹកល្អក់១។
ប៉ុន្តែពេលថ្មីៗនេះ ឬប្រហែលជាខ្មែរស្មេរ ទើបតែរកឃើញ​ក្រោយ​​គេក៏មិនដឹង ឯកសារសរ សេរដោយជនជាតិបារាំង​អំពីព្រះអង្គម្ចាស់យុគន្ធរ ត្រូវបានដាក់លក់នៅ ក្នុងបណ្ណាគារ​មួយ នៃរាជធានីភ្នំពេញ។
វាពិតជាធ្វើឲ្យយើងភ្ញាក់ផ្អើល និងចង់អានខ្លាំងណាស់អំពីជិវ​ប្រវត្តិរបស់ព្រះ​អង្គ​ម្ចាស់អង្គនេះ។
នៅក្នុងសៀវភៅដែលក្រាសគួរ​សមនោះ យើងបានរកឃើញវិរភាព​ដ៏មហិមា របស់​ព្រះអង្គ ក្នុង ស្វែងរកភាពឯករាជ្យភាពរបស់កម្ពុជា ពីប្រទេសបារាំង ហើយក៏បង្ហាញ ពីភាពប្រថុយប្រថាន របស់ព្រះអង្គក្នុងការ យកពាក្យបណ្តឹងរបស់ព្រះអង្គទៅប្តឹង​បារាំង អំពីការជិះជាន់របស់រ៉េស៊ី ដង់បារាំងឈ្មោះឌឺក្រេ មកលើកម្ពុជា និង ជាពិសេស​ការរំលោភសិ្ធនានា ដែលពួកអាណា និគម បានធ្វើមកលើព្រះមហាក្សត្រខ្មែរ។
វាពិតជាផុយស្រួយខ្លាំងណាស់ ដែលព្រះអង្គម្ចាស់អង្គនេះ ហ៊ានយកពាក្យបណ្តឹង របស់ខ្លួន ទៅប្តឹងគេ ដែលជាអ្នកអាណាព្យាបាល និង ដែលកំពុងចាត់ទុកប្រទេស​កម្ពុជា ជាសត្រូវនៅ ក្នុងភូមិភាគអាស៊ី និង ឥណ្ឌូចិន។តើគេនឹងព្រមទទួលពាក្យ បណ្តឹង ដែលព្រះអង្គ អង្គឯងប្តឹង អំពីប្រទេសរបស់គេទេ?
នៅក្នុងការរៀបរាប់ដ៏វែងឆ្ងាយ នៃការពណ៌នារបស់អ្នកនិពន្ធបារាំង ក៏បានបង្ហាញ ឲ្យយើង ឃើញនូវការរារាំងរបស់មន្រ្តីជាន់ខ្ពស់បារាំង ក្នុងការមិនអនុញ្ញាតឲ្យព្រះ​អង្គអាចយកពាក្យ បណ្តឹង នោះទៅជូនលោកឌឺមែរ ប្រធានាធិបតីបារាំង និងការ​តស៊ូអត់ធ្មត់របស់ព្រះអង្គ អំពី បញ្ហានេះ។ទោះបីជាព្រះអង្គស្ថិតជាព្រះរាជបុត្រ នៃ​ព្រះបាទនរោត្តម ដែលកំពុងសោយរាជ បន្តពីព្រះបិតាព្រះអង្គ គឺព្រះបាទអង្គ​ដួងក្តី ក៏ពេលខ្លះ ព្រះអង្គម្ចាស់យុគន្ធរ ត្រូវបាន ប្រមាថ យ៉ាងធ្ងន់ធ្ងរ​ដោយជន​ជាតិ​បារាំង។ ពួកបារាំង និយាយទាំងអស់សំណើចថា ព្រះអង្គយុគន្ធរ មានមាឌតូច កម្ពាស់ប្រ​ហែល មួយម៉ែត្រ៥៨ មានក្បាល(ព្រះកេស)ត្រងាលខាងមុខ និងមុខ ឆ្អឹង សម្បុរខ្មៅ​ជាងគេបន្តិច។ នៅឆ្នាំ១៩០០ ព្រះអង្គម្ចាស់យុគន្ធរ រួមជាមួយប្រតិភូខ្មែរ ចំនួន ៦នាក់ និងព្រអានុជ ព្រះអង្គមួយអង្គ​ទៀត បានធ្វើដំណើរតាមកប៉ាល់របស់កម្ពុជា​ឆ្ពោះ​ទៅ​ប្រទេសបារាំង ដែលពេលនោះ ក្នុងឧិកាសដែលបារាំងមានរៀបពិធីតាំងពិពណ៌េជា​លក្ខណៈ ពិភព​លោកមួយ ដើម្បីព្យាយាមសុំជួបដោយផ្ទាល់ជាមួយលោកឌឺមែរ ក្នុង​បំណងជូន​ពាក្យ បណ្តឹង ពីលោកដឺក្រេរ៉េស៊ីដង់បារាំងនៅប្រទេសកម្ពុជា តែលោក​ឌឺ​មែរ តែងមានលេស ក្នុង គេចចេញពីព្រអអ្គជានិច្ច ព្រោះមុនពេលព្រះអង្គយាង​ទៅ​ដល់​ប្រ​ទេស​បារាំង លោកឌឺគ្រេ បានរាយការ និង ជូនសារទូលេខដើម្បីរារាំង​អំពី​ព្រះ​រាជ​បំណងរបស់ព្រះអង្គម្ចាស់នេះ ទៅ លោកឌឺមែរ រួចជាស្រេចទៅហើយ។
រឿងរ៉ាវរបស់ព្រះអង្គម្ចាស់អង្គនេះ មិនមែនមានតែត្រឹមនេះទេ អ្នកអាចរកជាវសៀវ​ភៅនោះ មកអាន ដើម្បីបានជ្រាបកាន់តែច្បាស់អំពីរឿងនេះ។ ការពុះពារ និង លះបង់របស់ព្រអង្គ បានធ្វើឲ្យពួកអាណានិ​គមបារាំងខឹង​សម្បារ​យ៉ាង​ខ្លាំង ហើយពួកបារាំងបា​បញ្ចុះ​បញ្ចូលពួក មន្រ្តីញៀនអំណាច និង ញៀន​លុយ​របស់ខ្មែរឲ្យ​ស្អប់​ព្រះអង្គ និងបានទាម​ទារឲ្យមានការកាត់ ទោសប្រហារជីវិត ព្រះអង្គ​ទៀតផង។
ទីបញ្ចប់នៃជីវភាពនយោបាយដើម្បីសេរីភាពខ្មែររបស់​ព្រះអង្គពីឆ្នាំ១៨៨៩ ដល់​១៩០៤ ត្រូវ បានបារាំងសម្រេច​កាត់​​ទោសនិរទេសព្រះអង្គចេញ​ពីប្រទេស ជាទី ស្រលាញ់របស់ព្រះអង្គ។ ព្រះអង្គម្ចាស់បានចាកចេញ​ទៅរស់នៅឯប្រទេសសៀម ដែលក៏ធ្លាប់ជាសត្រូវស៊ីសាច់​ហុត ឈាម និងជាអាណានិគមមកលើកម្ពុជា យ៉ាង​ជូរចត់ដែរ។
ព្រះអង្គយុគន្ធរ បានទ្រាំរស់នៅឯទីក្រុងបាងកក រហូតដល់​ព្រះអង្គ​អស់​ព្រះជន្ម មុនពេលប្រ ទេសព្រះអង្គ​ទទួលបាន​ឯក​រាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៥៣ ដែល​ទាមទារដោយ​ព្រះមហា ក្សត្រសម្តេចនរោត្តមសីហនុ និង ជនរួម​ជាតិកម្ពុជា​​ឡើយ។
ខ្មែរស្មេរ ពិតជាសោកស្តាយខ្លាំងណាស់ ដែលជីវប្រវត្តព្រះអង្គម្ចាស់យុគន្ធរ មិនត្រូវ បានគេ ផ្សព្វផ្សាយឲ្យទូលំទូលាយ ហើយស្ទើតែបំភ្លេចព្រះនាមព្រះអង្គទៅទៀត។ នេះគ្រាន់តែ ជា ការសង្ខបជីវប្រវត្តព្រះអង្គប៉ុណ្ណោះ បើមានការខ្វះខាត និងខុសឆ្គង សូមមិត្តអ្នកអានទាំង អស់ មេត្តាជួយបន្ថែមឲ្យខ្មែរស្មេរផង។
តែទោះយ៉ាងណា ឥឡូវខ្មែរស្មេរ បានអានឯកសារនោះហើយ ខ្មែរស្មេរស្ងប់​ចិត្ត​បន្តិច​ហើយ ហើយខ្មែរស្មេរសង្ឃឹមថា នឹងមានឯកសារ ដែលនិយាយអំពី​វីរបុរស​ល្បីៗ​របស់​ខ្មែរជាច្រើន ទៀត ដែលតស៊ូដើម្បីជាតិ នឹងត្រូវបានគេបោះពុម្ពឡើង ជាក់ជា​មិនខាន ហើយឯកសារទាំង នេះ អ្នកនិពន្ធបារាំងបានស្រាវជ្រាវ និងរកឃើ​ញនៅ​ក្នុងទីទុកឯកសារ(ប្រហែលសម្ងាត់) នៅ ប្រទេសបារាំងយ៉ាងកម្របំផុត ព្រោះវា ត្រូវ​គេរក្សាទុកតាំងពីឆ្នាំ១៨០០ជាង។

No comments:

Post a Comment