កិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ
ត្រូវបានបញ្ចប់អាណ័តរបស់ខ្លួនហើយ
កិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ
ត្រូវបានបញ្ចប់អាណ័តរបស់ខ្លួន ហើយ ហើយ ក្រោយពេលថ្លែងសុន្ទរកថា បិទកិច្ចប្រជុំនេះ
សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រគល់ញញូរជ័យ ទៅស្តេចស៊ុលតង់
នៃប្រទេសប៊្រុយណេ ដើម្បីបន្តធ្វើជាម្ចាស់ផ្ទះបន្តពីកម្ពុជា នៅឆ្នាំ២០១៣។
ថ្លែងប្រាប់ក្រុមអ្នកកាសែត
បន្ទាប់ពីបញ្ចប់សុន្ទរកថា និងប្រគល់ញញូរជ័យអាស៊ាន ទៅស្តេចស៊ុលតង់
នៃប្រទេសប៊្រុយណេ ដារូសាឡឹម សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន
បានមានប្រសាសន៍ថា "ដើម្បីពង្រឹង និងពង្រីកនូវសមិទ្ធផល ដែលអាស៊ានសម្រេចបានកន្លងមក ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០១២ កម្ពុជាបានសម្រេចជ្រើសរើសយកប្រធានបទមួយ គឺ អាស៊ានសហគមន៍តែមួយ-វាសនាតែមួយ" ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចសហការរួមរបស់អាស៊ាន ក្នុងការកសាងសហគមន៍អាស៊ាន ឲ្យទៅជាមហាគ្រួសារ ដ៏ជិតស្និទ្ធមួយ ដែលមានភាពសុខដុម ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដោយឈរលើគោល ការណ៍វិធាន នៃច្បាប់ សុខសន្តិភាព និងភាពរឹងមាំផ្នែកសេដ្ឋកិច្ច"។
សម្តេច បានលើកឡើងថា ចំពោះកិច្ចប្រជុំនេះ លទ្ធផលទទួលបានប្រកបដោយជោគជ័យ ក្នុងនោះចំណុចទី១ កិច្ចប្រជុំ កំពូលអាស៊ាន លើកទី២១ បានពិភាក្សាប្រកបដោយផ្លែផ្កា ទាំងនៅក្នុងកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត ដោយក្នុងនោះ អង្គប្រជុំបានផ្តោតការយកចិត្តទុកដាក់លើការពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព ដែល សម្រេចបាន និងការកំណត់ នូវបញ្ហាប្រឈមទាំងឡាយ ដែលត្រូវបន្តពុះពារ និងជំនះក្នុងការអនុវត្តធម្មនុញ្ញអាស៊ាន ផែនទីចង្អុលផ្លូវ សម្រាប់ការកសាងសហគមន៍អាស៊ានផ្អែកតាមសសរស្តម្ភសំខាន់ទាំងបី គឺ៖សហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។ ទី ២-កិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អង្គប្រជុំ បានបញ្ជាក់ពីតួនាទី របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ដែលកំពុង ដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកំពស់ កែសម្រួលពាណិជ្ជកម្ម និងការកែលម្អបរិយាកាសវិនិយោគក្នុងតំបន់អាស៊ាន ដែលអង្គប្រជុំបានស្វាគមន៍ចំពោះអនុសាសន៍ នៃរបាយការណ៍អង្កេត ឆ្នាំ២០០១-២០១២ ស្តីពីការប្រកួតប្រជែងរបស់អាស៊ាន និងការកែតម្រូវយុទ្ធសាស្ត្រថ្មីៗ ដើម្បីទាក់ទាញវិស័យឯកជន និងសហគ្រាសធនតូច និងមធ្យម។
៣-កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើទី១៥
. ថ្នាក់ដឹកនាំអាស៊ាន-ចិន បានឯកភាពគ្នាជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាព និងឲ្យបានទាន់ពេលវេលានូវផែនការសកម្មភាព ២០១១-២០១៥ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន -ចិន សម្រាប់សន្តិភាព និងវិបុលភាព។ ទន្ទឹមនេះថា្នក់ដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះការបន្តគាំទ្រចិន ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការកសាងសហគមន៍អាស៊ាន និងការតភ្ជាប់អាស៊ាន ជាពិសេសការគាំទ្រចំពោះរបៀបវារៈភ្នំពេញ។
.យើងបាន កត់សម្គាល់ពីសារៈសំខាន់នៃពិធីសារទី៣ ដែលចាំបាច់ត្រូវធ្វើវិសោធនកម្ម ក្នុងក្របខ័ណ្ឌនៃកិច្ចព្រម ព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយនិងពិធីសារ សម្រាប់រួមបញ្ចូលវិធានការកាត់បន្ថយរបាំងបច្ចេកទេសលើពាណិជ្ជកម្ម និងភូត្តគាមអនាម័យ ទៅក្នុងកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម សម្រាប់បើកផ្លូវបន្ថែមដល់អាស៊ានចិន ចំនួន ៥០០ ពាន់លានដុល្លារអាមេរិក និងបង្កើនការវិនិយោគផ្ទាល់ពីចិនឲ្យដល់កម្រិត ១០ ពាន់លានដុល្លារអាមេរិក ព្រមទាំងធ្វើឲ្យលំហរទេចសចរទៅវិញទៅមក កើនឡើង រហូតដល់ ១៥ លាននាក់ នៅឆ្នាំ២០១៥។
.ថ្នាក់ដឹកនាំ អាស៊ាន-ចិនបានពិភាក្សាគ្នា ប្រកបដោយផ្លែផ្កា និងបានអនុម័តនូវ “សេចក្តីប្រកាសរួមស្តីពីការប្រារព្ធខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ ស្តីពី ប្រតិបត្តិការរបស់ភាគីនៅសមុទ្រចិនខាងត្បូង” ក្នុងទិសដៅបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តបរបស់អាស៊ាន-ចិន លើគោលការណ៍ទាំងឡាយ នៃ DOC តាមរយៈការជំរុញអនុវត្តនូវវិធានការសំខាន់ៗ មួយចំនួន រួមបញ្ចូលទាំងការធ្វើរួមគ្នា ឈានទៅរកការអនុម័តក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង ដោយឈរលើមូលដ្ឋាន កុងសង់ស៊ីស ដើម្បីដោះស្រាយនៅបញ្ហាសមុទ្រចិនខាងត្បូង និងដើម្បីលើកកម្ពស់សន្តិភាព, ស្ថិរភាព, មិត្តភាព, ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការតំបន់។
៤-កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី១៥៖
. យើងបានគូបញ្ជាក់ពីចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ជប៉ុន ដើម្បីរក្សាសន្តិភាព និងស្ថិរភាពតំបន់ និងជំរុញការចែករំលែកវិបុលភាព ដូចដែលបានចែងក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពី ការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ជប៉ុន ដើម្បីវិបុលភាពរួមគ្នា។
. ថ្នាក់ដឹកនាំអាស៊ាន បានកត់សម្គាល់នូវកំណើននៃវិស័យពាណិជ្ជកម្មរវាងអាស៊ាន និងជប៉ុន និងបានស្វាគមន៍ការអនុម័តផែនទីចង្អុលផ្លូវ ១០ឆ្នាំ សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន និងការជំរុញឲ្យបញ្ចប់ការចរចា ស្តីពី ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុនឲ្យបានកាន់តែឆាប់។
. ថា្នក់ដឹកនាំអាស៊ានបានគាំទ្រចូលរួមវិភាគទានយ៉ាងច្រើនរបស់ជប៉ុន ក្នុងការអនុវត្តផែនការមេ ស្តីពី ការតភ្ជាប់អាស៊ាន និងបានវាយតម្លៃខ្ពស់ ចំពោះកម្មវិធីផ្លាស់ប្តូរយុវជនរបស់ជប៉ុន តាមរយៈគម្រោង គីហ្សូណា និងការគាំទ្រយ៉ាងខ្លាំងក្លា និងយ៉ាងសកម្មរបស់ជប៉ុន ចំពោះមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលមនុស្សធម៌ ក្នុងការ គ្រប់គ្រងគ្រោះមហន្តរាយ (AHA center)
៥-កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី១៥
. ថ្នាក់ដឹកនាំអាស៊ាន-កូរ៉េបានស្វាគមន៍ ចំពោះវឌ្ឍនភាពរបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។ ជាមួយនេះ យើងបានឯកភាពគ្នាជាបន្តខិតខំប្រឹង ប្រែង ដើម្បីសម្រេចគោលដៅពាណិជ្ជកម្មទ្វេទិស អាស៊ាន-កូរ៉េ ឲ្យកើនឡើងដល់ ១៥០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៥។
.ថ្នាក់ ដឹកនាំអាស៊ាន-កូរ៉េ បានប្តេជ្ញាពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌រវាងអាស៊ាន-កូរ៉េ។
.ថ្នាក់ដឹកនាំអាស៊ាន បានទទួលស្គាល់នូវការចូលរួមចំណែករបស់សាធារណរដ្ឋកូរ៉េ ក្នុងការកសាងសហគមន៍អាស៊ាន ជាពិសេសអាស៊ាន បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ ទន្លេហាន់ ស្តីពីការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយមេគង្គ-កូរ៉េ ដើម្បីវិបុលភាពទ្វេទិស និងឈានទៅរកការបង្កើតមូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ។
. ថ្នាក់ដឹកនាំអាស៊ាន-កូរ៉េ បានគូសបញ្ជាក់ជាថ្មី អំពីជំហរ លើការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ ប្រកបដោយសន្តិវិធី នៅឧបទ្វីបកូរ៉េ ជាពិសេសការជំរុញឲ្យមានការចរចា ៦ ភាគីឡើងវិញ ឲ្យបានឆាប់រហ័ស។
៦-កិច្ចប្រជុំកំពូល អាស៊ាន បូក ៣ ( ចិន-ជប៉ុន-កូរ៉េ )
. អង្គប្រជុំបានកត់សម្គាល់ដោយការពេញចិត្ត អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិប្តតិការអាស៊ាន បូកបី និងការរួម ចំណែកយ៉ាងសកម្មរបស់ប្រទេសបូកបី ចំពោះកិច្ចខិតខំប្រឹងប្រែងគាំទ្រការអនុវត្តគម្រោងអាទិភាព ដែលមានក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ាន។
.អង្គប្រជុំ បានអនុម័តសេចក្តីប្រកាសរួម របស់ថ្នាក់ដឹកនាំអាស៊ាន បូកបី ស្តីពី ការរំឮកខួបអនុស្សាវរីយ៍ លើកទី១៥ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ហើយប្រទេសបូកបី បានសន្យាបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការធ្វើសមាហរណកម្ម និងការកសាងសហគមន៍សេដ្ឋកិច្ច នៅឆ្នាំ២០១៥។
. ជាមួយនេះ ប្រទេសបូកបី បានគាំទ្រផែនការមេស្តីពីការតភ្ជាប់អាស៊ាន។ អង្គប្រជុំបានអនុម័ត សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំស្តីពីភាពជាដៃគូអាស៊ានបូកបី ក្នុងការតភ្ជាប់។ ក្នុងនោះ ដៃគូអាស៊ាន បូកបី ក៏បានសន្យាផ្តល់ការគាំទ្របន្ថែម ដើម្បីពន្លឿនការអនុវត្តផែនការមេនេះ។
.លើសពីនេះ យើងបានស្វាគមន៍របាយការណ៍ក្រុមចក្ខុវិស័យអាស៊ីបូព៌ា ២ ស្តីពី ការឈានទៅសម្រេចសហគមន៍សេដ្ឋកិច្ចអាស៊ីបូព៌ា ឆ្នាំ២០២០ និងបានយល់ព្រមលើកស្ទួយការយល់ដឹងពីវប្បធម៌ និងទេសចរណ៍ក្នុងតំបន់បន្ថែមទៀត។
៧-កិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១០
. យើងបានអបអរសាទរវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព សម្រាប់អនុវត្តភាពជាដៃគូ អាស៊ាន-ឥណ្ឌា ដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពរួមគ្នា ( ២០១០-២០១៥ ) និងបានគាំទ្រការរៀបចំកិច្ចប្រជុំកំពូលរំឮកខួបអនុស្សាវរីយ៍ ២០ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា ដែលគ្រោងប្រព្រឹត្តទៅ នៅក្នុងខែធ្នូ ខាងមុខ នៅប្រទេសឥណ្ឌា។
.យើងវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍របស់ក្រុមឥស្សរជនឆ្នើមអាស៊ាន-ឥណ្ឌា ដែលបានផ្តល់នូវអនុសាសន៍ និងស្នើឡើងវិធានការជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ឥណ្ឌា ឲ្យកាន់តែស៊ីជម្រៅ និងឈានឡើងដល់កម្រិតខ្ពស់មួយទៀត។
.យើងសង្ឃឹមថា ការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម អាស៊ាន-ឥណ្ឌា សម្រាប់វិស័យសេវា និងវិនិយោគ នឹងត្រូវបានបញ្ចប់នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។ យើងបានស្វាគមន៍ការគាំទ្ររបស់ឥណ្ឌា ក្នុងការអនុវត្តផែនការ មេស្តីពីការតភ្ជាប់អាស៊ាន តាមរយៈការបង្កើតឲ្យមាននូវការពិភាក្សា និងផ្លាស់ប្តូរយោបល់ ជាប្រចាំរវាងមន្ត្រីអាស៊ាន និងឥណ្ឌា ក្នុងគោលដៅសម្របសម្រួល និងគាំទ្រការអភិវឌ្ឍន៍ផ្លូវហាវ៉េ ដែលតភ្ជាប់ពីឥណ្ឌា មកបណ្តាប្រទេសអាស៊ានផងដែរ។
៨-កិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក លើកទី៤
. យើងបានវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍របស់ក្រុមឥស្សរជនឆ្នើមអាស៊ាន-អាមេរិក ដែលបានផ្តល់ចក្ខុវិស័យ និងអនុសាសន៍ល្អៗ ក្នុងការលើកកម្ពស់ភាពជាដៃគូអាស៊ាន-អាមេរិក ឲ្យឈានដល់កម្រិតយុទ្ធសាស្ត្រ នៅឆ្នាំ២០១៥។ អង្គប្រជុំបានគាំទ្រសេចក្តីស្នើឲ្យពន្លឿនការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូស៊ីជម្រៅអាស៊ាន-អាមេរិក ក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង ក្នុងពិភពលោក។
.យើងបានស្វាគមន៍ចំពោះការបន្តគាំទ្ររបស់ សហរដ្ឋអាមេរិក ទាំងហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ការកសាងសហគមន៍អាស៊ាន ការតភ្ជាប់អាស៊ាន និងការអភិវឌ្ឍតំបន់មេគង្គក្រោម ដើម្បីជំរុញសមាហរណកម្មតំបន់។
៩-កិច្ចសន្ទនាអាស៊ានជាសកល
. កិច្ចសន្ទនាអាស៊ានជាសកល ត្រូវបានរៀបចំជាលើកដំបូង ដោយកម្ពុជាធ្វើជាប្រធានដឹកនាំ។ កិច្ចសន្ទនាកម្រិតខ្ពស់នេះ គឺជាសមិទ្ឋិផលដ៍សំខាន់ថ្មីមួយទៀតរបស់អាស៊ាន។
.ក្នុង កិច្ចសន្ទនានេះ អង្គប្រជុំ បានផ្លាស់ប្តូរយោបល់ ដើម្បីជំរុញការអនុវត្តន៍របៀបវារៈក្រុងភ្នំពេញ ក្នុងនោះ រួម មាន ការតភ្ជាប់អាស៊ានការគាំទ្រហិញ្ញវត្ថុ និងបច្ចេកទេស ចំពោះគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន និងការពន្លឿនការអនុវត្តន៍គម្រោងពាក់ព័ន្ធជាមួយនឹងការការកាត់បន្ថយ គម្លាត នៃការអភិវឌ្ឍន៍ ក្នុងចំណោមប្រទេសជាសមាជិក សំរាប់ការឈានទៅសម្រេចបាន នូវការកសាងសហគមន៍អាស៊ាន ឆ្នាំ២០១៥។ បន្ថែមលើនេះ កិច្ច សន្យា នេះ ក៏បានជួយលើកកម្ពស់មុខមាត់ និងតួនាទីរបស់អាស៊ាន នៅក្នុងការចូលរួមពិភាក្សា និងការរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា សំរាប់តំបន់ និងសកលលោកផងដែរ។ អង្គប្រជុំ បានស្នើឲ្យពិនិត្យពិចារណា បន្តរៀបចំកិច្ចសន្យានេះ ស្របគ្នានឹងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងពេលអនាគត។
១០-កិច្ចប្រជុំកំពូល អាស៊ីបូព៌ា លើកទី៧
. អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់ប្រកបដោយផ្លែផ្កាក្នុងកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត ព្រមទាំងបានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីគំនិតផ្តួចផ្តើមរបស់កិច្ចប្រជុំកំពូលអាស៊ីបូព៌ាសម្រាប់ អភិវឌ្ឍន៍ និងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី៧ ស្តីពីការឆ្លើយតនៃតំបន់ចំពោះការគ្រប់គ្រងជំងឺគ្រុនចាញ់ និងការដោះស្រាយភាពសាំ នៃឱសថប្រឆាំងនឹងជំងឺគ្រុនចាញ់។
. ជារួម កិច្ចប្រជុំកំពូលនេះបានឆ្លុះបញ្ជាំងពីវឌ្ឍនភាពលើវិស័យអាទិភាព ចំនួន ៦ រួមមាន វិស័យហិរញ្ញវត្ថុថាមពល ការអប់រំការការពារជំងឺផ្តាសាយបក្សី ការគ្រប់គ្រងគ្រោះមហន្តរាយ និងការតភ្ជាប់។
.យើងបានស្វាគមន៍ ចំពោះការសន្យាចូលរួមជាវិភាគទាន របស់ប្រទេសសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដល់ការជំរុញអនុវត្តន៍ផែនការ ស្តីពី ការតភ្ជាប់អាស៊ាន។
.យើង បានព្រមព្រៀង និងស្វាគមន៍ ចំពោះការសន្យាគាំទ្ររបស់ប្រទេសជាមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូ ព៌ា ដើម្បីបន្តពង្រឹងកិច្ចប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ សម្របសម្រួលជំនួយ មនុស្សធម៌ក្នុង ការ គ្រប់ គ្រងគ្រោះមហន្តរាយ ( AHA Center) ឲ្យមានប្រសិទ្ធភាព។
១១. ពិធីប្រកាសចាប់ផ្តើមការចរចា សម្រាប់ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ក្នុងតំបន់
. ដោយឡែក បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានបូព៌ា លើកទី៧ ថា្នក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំប្រទេសជាដៃគូនៃសេដ្ឋកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរី អាស៊ាន ចំនួន ៦ ទៀត គឺអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ និងណូវ៉ែលសហ្សេឡង់ បានធ្វើពិធីប្រកាសជាផ្លូវការនូវការចាប់ផ្តើមការចរចា សំរាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់សំដៅពង្រីកវិសាលភាពតំបន់ពាណិជ្ជកម្មសេរីអាស៊ានបូកមួយ និងធ្វើឲ្យកិច្ចព្រមព្រៀងនេះ មានលក្ខណៈកាន់តែទំនើប និងមានប្រសិទ្ធភាព៕
(MC) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចែករំលែលទ្ធផល
និងជោគជ័យទាំងនេះជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស និង បានថ្លែងអំណគុណចំពោះមន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មានជាតិ អន្តរជាតិ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលរួមចំណែកធ្វើឲ្យដំណើរការ នៃកិច្ចប្រជុំកំពូលអាស៊ានប្រព្រឹត្តទៅ
ដោយជោគជ័យ ។
ថ្លែងក្នុងសន្និសិទ្ធកាសែត បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន
ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ
ហ៊ុន សែនបានមានប្រសាសន៍ថា៖លទ្ធផលធំៗ ដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី២១
និងកិច្ចប្រជុំកំពូលពាក់ពន្ធ័នានាទៀតសម្រេចបានមកនេះ គឹជាជោគជ័យរបស់ប្រជាជាតិកម្ពុជាទាំងមូល។
សម្តេចតេជោ ក៏បានចែករំលែក នូវជោគជ័យ ដ៏មហាកិត្តិយសនេះជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូបផងដែរ។(ក្លឹបTimecode00,24,27 អ្នកទាំងអស់ពិតជាមានការលំបាកហត់នឿយខ្លាំងណាស់ហើយ ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងនូវការអគុណ
ចំពោះការចូលរួមទាំងអស់នូវផ្នែកពាក់ពន្ធ័
ក្នុងនោះរាប់ទាំងប្រជាជនទូទាំងប្រទេសជាពិសេសប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញដែលបានយោគយល់ដល់ការលំបាក ហើយមានមោទនៈភាពក្នុងឋានៈខ្លួនជាម្ចាស់ផ្ទះ
ខ្ញុំបានបញ្ជាក់ហើយថាប្រធានអាស៊ានមិនមែនតែខ្លួនខ្ញុំជានាយករដ្ឋមន្ត្រីឬរាជរដ្ឋាភិបាលទេគឺប្រជាជនកម្ពុជាទាំងមូល។
យើងប្រជាជនកម្ពុជានៅទូទាំងប្រទេសជាពិសេសប្រជាជននៅរាជធានីភ្នំពេញគប្បីមានមោទនៈភាពក្នុងឋានៈជាម្ចាស់ផ្ទះទាំងអស់គ្នា
ដែលខ្ញុំសូមចែករំលែកទាំងអស់ប្រគេនចំពោះព្រះសង្ឃនិងជូនចំពោះជនរួមជាតិកម្ពុជាគ្រប់ៗរូបនូវលទ្ធផលទាំងឡាយដែលបានកើតចេញពីការប្រឹងប្រែងរួមគ្នារបស់ប្រជាពលរដ្ឋរបស់យើងនៅទីនេះ។)
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះបណ្តាញផ្សព្វផ្សាយទាំងអស់ទាំងក្នុងនិងក្រៅប្រទេស
ដែលបានបញ្ជូន និងផ្សព្វផ្សាយព័ត៌មាន ទាន់ពេលវេលាទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍អន្តរជាតិលើពិភពលោក។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានទូលថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ
និង សម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គកំពុងកាន់ព្រះរាជមរណទុក្ខព្រះបរមសពជាមួយកូនចៅទាំងអស់គ្នា ដើម្បីទ្រង់បានជ្រាប អំពីសេចក្តីរីករាយ នូវលទ្ធផលដែលទទួលបាន
ជាទីគាប់ចិត្តពីកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំឡើងនេះ។
សម្តេចក៏បានគោរពថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ័សម្តេច,ឳដែលមានព្រះគោរមងារជាព្រះបរមរតនៈកោដិដើម្បីព្រះវិញ្ញាណក្ខន្ធ័ព្រះអង្គបានជ្រាបថាកូនចៅរបស់ព្រះអង្គបាន
និងកំពុងបំពេញកិច្ចការដ៏ល្អដែលកិច្ចការមួយចំនួនព្រះអង្គមិនទាន់បានបំពេញប៉ុន្តែឥឡុវនេះកូនចៅបានបំពេញជំនួសសម្តេចព្រះបីតាហើយ
(Timecode00,29,20សូមអភ័យទោសអំពីការដែលខ្ញុំមិនអាចទប់ស្កាត់បាននូវការសម្រក់ទឹកភ្នែករបស់ខ្ញុំព្រោះថាអ្វីដែលសម្តេចឳរបស់យើងព្រះអង្គចង់បានគឺកិត្តិយសជាតិ
ឥឡូវកិត្តិយសជាតិ កឺកំពុងបានងើបស្ទុះឡើង
នៅក្នុងរយៈពេលដែលព្រះអង្គបានសោយទិវង្គតដែលមិនបានឃើញក៏ប៉ុន្តែសង្ឃឹមថាព្រះវិញ្ញាណក្ខន្ធ័របស់ព្រះងង្គនឹងបានទតឃើញនូវអ្វីដែលកូនចៅរបស់ព្រះអងគបាននិងកំពុងធ្វើនៅពេលនេះ។)សូមបញ្ចាក់ថាជារួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២១នេះបានឆ្លុះបញ្ចាំងពីវឌ្ឍនៈភាពលើវិស័យអាទិភាពចំនួន៦រួមមានវិស័យហិរញ្ញវត្ថុ ឋាមពល ការអប់រំ ការការពារជំងឺផ្តាសាយបក្សី
ការគ្រប់គ្រងគ្រោះមហន្តរាយ និងកាតភ្ជាប់ ។
លើសពីនេះអាស៊ានបានស្វាគមន៏ការសន្យាចូលរួមជាវិភាគទានរបស់ប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ាន-បូព៌ាក្នុងការជំរុញអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន
ហើយក៏បានព្រមព្រៀងនិងស្វាគមន៏ចំពោះការសន្យាគាំទ្ររបស់ប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយឲ្យមានប្រសិទ្ធភាពផងដែរ។
បន្ទាប់ពីកិច្ច ប្រជុំកុំពូល អាស៊ីបូព៌ាលើកទី៧
ថ្នាក់ដឹកនាំអាស៊ាន ថ្នាក់ដឹកនាំនៃប្រទេសដៃគូរនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចំនួន៦ទៀត
រួមមានប្រទេសអូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន
សាធារណរដ្ឋកូរ៉េ និងន័រវែលហ្សឺឡង់ បានធ្វើពិធីប្រកាសជាផ្លូវការនូវការចាប់ផ្តើមការចរចារសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយសំដៅពង្រីកវិសាលភាពតំបន់ពាណិជ្ជកម្មសេរីអាស៊ានបូកមួយនិងធ្វើឲ្យកិច្ចព្រមព្រៀងទាំងនេះមានលក្ខណៈកាន់តែទំនើបនិងមានប្រសិទ្ធភាព។
គួរបញ្ជាក់ដែថាឆ្នាំ២០១២នេះ
ព្រះរាជាណាចក្រកម្ពុជា
ជាប្រធានអាស៊ានវិលជុំក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនានាហើយនៅឆ្នាំ២០១៣ខាងមុខនេះ
ប្រទេសប្រុយណេដារ៉ូសាឡឹមជាអ្នកទទួលធ្វើជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជា ដើម្បីបន្តកសាងសហគមន៏អាស៊ានលើកតំកើងសន្តិភាព និងវិបុលភាពនៅតំបន់អាស៊ី
អាគ្នេយ៏និងពិភពលោកក្រោមមូលបទប្រជាជនយើងអនាគតយើងទាំងអស់គ្នាជាមួយគ្នានេះ។នៅក្នុពិធីបិទកិច្ចបរជុំកំពូលអាស៊ានលើកទី២១នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាតីតេជោហ៊ុន សែនក៏បាន ថ្វាយញញួរទៅព្រះចៅស៊ុលតង់ដើម្បីព្រះទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយបន្តពីសម្តេច។
No comments:
Post a Comment