តេជោមាស ជាគ្រូគុនរបស់តេជោយ៉ត ហើយក្រោយពីតេជោមាសស្លាប់ដោយសារជំងឺទៅ តេជោយ៉ត បានមានទំនាក់ទំនងស្នេហាជាមួយភរិយាតេជោមាស គឺនាងជំទាវស្រែន។ បន្ទាប់មក ពេលឈ្នះសង្រ្គាមជាមួយសត្រូវ ពួកគេក៏រៀបការជាមួយគ្នា។
តេជោយ៉ត បានប្រើវិធីសាស្រ្ត យកជណ្តើរផ្ទះមកឆ្លាក់ជារូបតេជោមាស ឲ្យជំទាវស្រែនគោរព និងថ្វាយបង្គំ ជារៀងរាល់ថ្ងៃ ដើម្បីសុំសេចក្តីស្រលាញ់ពីជំទាវមេម៉ាយនេះ។ ទីបំផុតនាងក៏ចាញ់កលល្បិចនេះ និងព្រមទទួលយកតេជោយ៉តជាស្វាមីទីពីរ។
តេជោយ៉ត ក៏បានប្រើល្បិចឲ្យអូសឫស្សីបញ្រ្ចាស់ចុង ដើម្បីកម្ចាត់ពួកមន្រ្តីក្បត់ និង មន្រ្តីពុករលួយដែរ។ តែតេជោសព្វថ្ងៃ មិនដឹងធ្វើអ្វីខ្លះនោះទេ ឃើញតែមានជម្លោះ ឃើញតែរំលោភសិទ្ធិ? ឃើញតែប្លន់សម្លាប់ រំលោភសម្លាប់ ឃើញតែ ប្រជារាស្រ្តទឹកភ្នែក?។
No comments:
Post a Comment